លៀសកំពុងត្រូវបានឈ្មួញប្រមូលទិញនិងដឹកជញ្ជូនតាមរថយន្តធំៗក្នុងមួយថ្ងៃជាង១០តោន ជលផលខេត្តកំពង់ធំសម្ងំស្ងៀម….!

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លៀសកំពុងត្រូវបានឈ្មួញប្រមូលទិញនិងដឹកជញ្ជូនតាមរថយន្តធំៗក្នុងមួយថ្ងៃជាង១០តោន ជលផលខេត្តកំពង់ធំសម្ងំស្ងៀម….!

ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤
ខេត្តកំពង់ធំ៖ ប្រភពព័ត៌មានបានឲ្យ
ដឹងថា÷ សកម្មភាពនេសាទលៀស
នៅក្នុងផ្ទៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃដោយមិនខ្ចីខ្លាចញញើត ពីសំណាក់បទបញ្ជារបស់ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទនោះឡើយ តែផ្ទុយទៅវិញ សមត្ថកិច្ចពាក់ព័ន្ឋនិងបឹងទន្លេសាប អសមត្ថភាពក្នុងការគ្រប់គ្រង ព្រមទាំងបើកភ្លើងខៀវឲ្យក្រុមនេសាទដែលជាបក្ខពួកចូលនេសាទទៅវិញ។
ប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានទូកនេសាទកាវលៀសជាច្រើនទូក ចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ក្នុងឡូតិ៍អភិរក្សជម្រកត្រីពងកូនបឹងទន្លេឆ្មា ចំណែកអ្នកនេសាទសុទ្ធសឹងតែប្រជាពលរដ្ឋ ដែលរស់នៅភូមិដូនស្ដើង ភូមិពៅវើយ ភូមិបឡត មានគ្នាជាច្រើនក្រុម  បានធ្វើសកម្មភាពនេសាទលៀសនៅក្នុងបឹងអភិរក្សទន្លេឆ្មា ហើយដឹកតាមកាណូតមកបោះឲ្យឈ្មួញកណ្តាល ដែលឈរជើងចាំទិញនៅក្នុងស្រុកស្ទោង ចំណែកឈ្មួញដែលបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជលផល បានដឹកតាមរថយន្តតាកូមា គោយន្តកន្ត្រៃ និងគោយន្តកែច្នៃជារៀងរាល់ថ្ងៃបន្តកន្ទុយគ្នា ដើម្បីដឹកជញ្ជូនតាមឡានឆ្ពោះទៅភ្នំពេញ ដើម្បីលក់បន្ត ។
សកម្មភាព បណ្តែតបណ្តោយឲ្យមានការនេសាទ លៀសដោយខុសច្បាប់នេះ ត្រូវបានមហាជនមានការសង្ស័យ ចំណែកលោកហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង មិនបានយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាអភិរក្សធនធានមច្ឆាជាតិ និងហាមឃាត់មិនឲ្យមានការនេសាទលៀសដោយខុសច្បាប់ ដែលជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តែផ្ទុយទៅវិញបែរជាមានការនេសាទលៀសយ៉ាងគគ្រឹកគ្រេងទៅវិញ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាភសើមមាត់ សើមករ ហើយមើលទៅបានជាមិនអាចអនុវត្តតាមតួនាទីបាន។

ក្នុងនោះគេសង្កេតឃើញថា លោកគន ចាន់ សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងបែរជាអង្គុយញញឹមចាំទទួលលាភតាមរយះ ការដឹកជញ្ជូនលៀសទាំងឡានៗមិនក្រោម១០ឡានក្នុងមួយយប់ ដឹកជញ្ជូនចេញពីកាណូតឡើងឡានមករកទីផ្សារនៅក្នុងស្រុកស្ទោង សកម្មភាពទាំងនេះ ត្រូវបានមហាជនអ្នកស្រឡាញ់មឆ្ឆាជាតិ សំណូមពរដល់លោកជិន សុីថា ខណ្ឌជលផលកំពង់ធំ និងលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មេត្តាចាត់កំលាំង
ចុះពិនិត្យផងទាន៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here