អភិបាលស្រុកប្រាសាទសំបូរ និងក្រុមការងារថ្នាក់ស្រុកបានចុះពិនិត្យការបូមទឹកស្រោចស្រពស្រូវរដូវប្រាំង នៅឃុំសំបូរណ៍

0
24

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកប្រាសាទសំបូរ និងក្រុមការងារថ្នាក់ស្រុកបានចុះពិនិត្យការបូមទឹកស្រោចស្រពស្រូវរដូវប្រាំង នៅឃុំសំបូរណ៍

       (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
 លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក កងកម្លាំងទាំងបី លោកប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិ លោកមេឃុំសំបូរណ៍  និងប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ បានចុះត្រួតពិនិត្យការបូមទឹកដាក់ស្រែប្រាំងនៅក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ 

      លោក ឃីម សុខឃាង បានលើកឡើងថា ប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារដែលបានធ្វើស្រែប្រាំង ជួបបញ្ហាកង្វះទឹក ធ្វើឱ្យស្រែប្រាំងពួកគាត់មានគ្រោះរាំងស្ងួត ពុំមានប្រព័ន្ធប្រឡាយទឹក និងទឹកទៅស្រោចស្រពដល់ស្រែប្រាំងពួកគាត់នោះឡើយ ធ្វើឱ្យស្រូវប្រាំងមួយចំនួនមានការស្វិតស្រពោនជាបណ្ដើរៗ។ អាស្រ័យហេតុនេះហើយដោយឃើញពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋមានបញ្ហាកង្វះទឹកសម្រាប់ស្រោចស្របស្រូវប្រាំង លោកអភិបាលស្រុកប្រាសាទសំបូរនិងក្រុមការងារថ្នាក់ស្រុក ក៏បានបញ្ជូនម៉ាស៊ីនបូមទឹកជាបន្ទាន់ ដើម្បីសង្គ្រោះស្រូវស្រូវប្រាំងឱ្យបានទាន់ពេលវេលា។

       លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះសាមគ្គីគ្នា ខិតខំធ្វើយ៉ាងណាប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាកង្វះទឹកនាពេលនេះ មានទឹកប្រើប្រាស់គ្រប់ៗគ្នាដើម្បីបញ្ចូលស្រូវប្រាំងរបស់ពួកគាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here