ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ចុងជ្រោយវែង ដល់មុខផ្សោត ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ចុងជ្រោយវែង ដល់មុខផ្សោត ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ

     (កំពង់ធំ)÷ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ 
ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ជាប្រធានក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ចុងជ្រោយវែង ដល់មុខផ្សោត ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប លទ្ធផលទទួលបានបង្ករសំណុំរឿងបាន០១ ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន÷ របាំងសាច់អួន ប្រវែង១៨០០ម៉ែត្រ ឡុកចំនួន១៨ គ្រឿង លប/លូ ចំនួន២៥មាត់ បង្គោលចំនួន១២០០ដើម
ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៧០គីឡូក្រាម ចូលទន្លេវិញ។

    ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បន្តដឹកនាំកម្លាំងពង្រឹងការគ្រប់គ្រងកន្លែងអភិរក្ស និងបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានផុលផុសទូលំទូលាយជាក់ស្តែងដូចថ្ងៃនេះ ដើម្បីរួមចំណែកការពារត្រីដែលកំពុងរងគ្រោះ ត្រូវបានការពារដោយច្បាប់ជលផល ឱ្យនៅគង់វង្សយូរអង្វែង មាននិរន្តរភាព សំបូរឡើងវិញ។ 

     ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ជាប្រធានក្រុមការងារ បានអំពាវនាវដល់បងប្អូនប្រជានេសាទឱ្យចូលរួម ការពារត្រីដែលជិតផុតពូជ និងត្រីកម្រព្រមទាំងបញ្ឈប់ជាបន្ទាន់ ការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ព្រោះឧបករណ៍ទាំងនេះ
បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ប្រភពធនធានជលផល។ចូលរួមការពារទាំងអស់គ្នា ធនធានជលផលជារបស់យើងនិងចិញ្ចឹមយើងគ្រប់គ្នា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here