ឯកឧត្តម សួស យ៉ារ៉ា បានផ្តល់រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ដល់រដ្ឋបាលឃុំកំពង់គោ ដើម្បីសង្គ្រោះប្រជាពលរដ្ឋមានបញ្ហាសុខភាព

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម សួស យ៉ារ៉ា បានផ្តល់រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ដល់រដ្ឋបាលឃុំកំពង់គោ ដើម្បីសង្គ្រោះប្រជាពលរដ្ឋមានបញ្ហាសុខភាព

    (កំពង់ធំ)៖ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំបានចាត់ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ាន សុខនាង
នាំយករថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ដល់រដ្ឋបាលឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ 

      ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ាន សុខនាង មានប្រសាសន៍ថារថយន្តសង្គ្រោះបន្ទាន់០១គ្រឿងជាអំណោយរបស់ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា។

       ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថាសកម្មភាពនេះជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់ឯកឧត្តម សួស យ៉ារ៉ា ព្រមទាំងក្រុមគ្រួសារ សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាងដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពគុណភាពការងារ ក្នុងបម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលស្រុកផង។

        ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ាន សុខនាង បានផ្តាំផ្ញើដល់រដ្ឋបាលឃុំនិងមន្ត្រីសុខាភិបាលទាំងអស់ដែលកំពុងបម្រើការនៅមណ្ឌលសុខភាពកំពង់គោ ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ។

     លោក អ៊ុត វណ្ណរ៉ា និងលោកមេឃុំកំពង់គោ តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា និងក្រុមការងារដែលបានផ្តល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងដល់រដ្ឋបាលឃុំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា  និងសូមគោរពជូនលោក ក្រុមគ្រួសារ និងក្រុមការងារទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here