កិច្ចប្រជុំរៀបចំគណកម្មការបុណ្យ បញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តសាលវន្ដរង្សី(ហៅវត្ត ស្រយ៉ង់កោះកេរ)ដែលមានរយៈពេល៧យប់ ៨ថ្ងៃ

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កិច្ចប្រជុំរៀបចំគណកម្មការបុណ្យ បញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តសាលវន្ដរង្សី(ហៅវត្ត ស្រយ៉ង់កោះកេរ)ដែលមានរយៈពេល៧យប់ ៨ថ្ងៃ

ព្រះវិហារ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានព្រះគ្រូសីមានុចារីវិមុត្តិ សៀង គុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ និងជាព្រះអនុគណ ស្រុកគូលែន និងមានចូលរួមពីព្រះមហា តែម ម៉ាច ព្រះរាជាគណៈថ្នាក់កិត្តិយស ជាប្រធានស្ថាបនិកវត្ត សាលវន្ដរង្សី(ហៅវត្ត ស្រយ៉ង់កោះកេរ) ព្រះឥន្ទសិរី តុញ ចំរើន ព្រះគ្រូចៅអធិការវត្ត សាលវន្ដរង្សី(ហៅវត្ត ស្រយ៉ង់កោះកេរ) លោក ហួន គា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ លោក ជា ចាន់ អភិបាលរងស្រុក គូលែន ព្រមទាំងព្រះសង្ឃ គណកម្មការ បាននិមន្ដ និងអញ្ជើញចូលរួម កិច្ចប្រជុំរៀបចំគណកម្មការបុណ្យ បញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តសាលវន្ដរង្សី(ហៅវត្ត ស្រយ៉ង់កោះកេរ)ដែលនិងប្រព្រឹត្តទៅមានរយៈពេល៧យប់ ៨ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ហួន គា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ បានដាក់ចេញនៅការរៀបចំឲមានគណកម្មការនីមួយៗ ឲបានច្បាស់លាស់ តាមរោងទិសតូចៗនិងរោងធំ(ដែលជាគណកម្មការកណ្ដាល) ហើយផ្នែកសន្តិសុខសំខាន់ជាងគេបំផុត ក្នុងកម្មវិធីនេះ។ ហើយលោកបានដាក់ចេញនៅគោលដៅ និងរបៀបវរៈសំខាន់ៗជាច្រើនទៀតពាក់ព័ន្ធទៅនិងកម្មវិធីបញ្ចុះខណ្ឌសីមានាពេលខាងមុខនេះ។

លោក ជា ចាន់ អភិបាលរងស្រុកគូរលែន បានឲតាមបណ្ដាល ឃុំ និងប៉ុស្ដិ៍រដ្ឋបាល នីមួយៗជូនដំណឹងផ្ទាល់ និងផ្សព្វផ្សាយតាមប្រព័ន្ធជូនដំណឹងផ្សេងៗដើម្បីឲប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានដឹងនឹងជ្រាប់ជាដំណឹង។

លោកអភិបាលរងស្រុកបានបន្តថា សូមឲចែកជារបៀបវរៈតូចៗ តាមរោងភូមិ និងចែកក្រុមការងារតាមរោងនីមួយ គណកម្មការ មានការសហការជាមួយអជ្ញាធរ ក្នុងការការពារសន្តិសុខ សូមបើកកិច្ចប្រជុំនិងផ្សព្វផ្សាយដល់លោកមេភូមិទាំងអស់ និងប្រជាពលរដ្ឋ ព្រមទាំងព្រះចៅអធិកាទាំងអស់ឲបានជ្រាបជាដំណឹងផងដែរ។

មហា តែម ម៉ាច ព្រះរាជាគណៈថ្នាក់កិត្តិយស បានមានសង្ឃដិកាថា បុណ្យបញ្ចុះខណ្ឌសីមា ជាបុណ្យធំមួយដែល បានអានិសង្ឃខ្ពស់ ព្រោះក្នុងព្រះវិហារមួយប្រារព្វកម្មវិនេះបានតែម្ដងទេ។ ហើយបុណ្យបញ្ចុះខណ្ឌសីមា ចំណាយបច្ច័យអស់ច្រើនជាងគេ ទាំងការសាងសង់ ស្ថាបនា និងរៀបចំកម្មវិធីបុណ្យ ហេតុដូចនេះហើយសូមឲគណកម្មការត្រូវរៀបចំនិងចាត់ចែងឲបានច្បាស់លាស់បំផុត និងទទួលខុសត្រូវខ្ពស់ ។

ព្រះគ្រូសីមានុចារីវិមុត្តិ សៀង គុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ បានមានសង្ឃដិកាថា គណកម្មការកណ្ដាលមានតួនាទីសំខាន់ជាងគេក្នុងការងារមួយនេះ អញ្ចឹងហើយត្រូវរៀបចំឲបានល្អបំផុត ត្រូវមានអ្នកទទួលភ្ញៀវ និងអ្នករៀបចំកម្មវិធី ជាពិសេស ត្រូវមានគណកម្មការមួយសម្រាប់រៀបចំទទួលព្រះសង្ឃ ដែលនិមន្ដមកចូលរួម ចាត់ចែងនិមន្ដតាមរោងទិសនីមួយ។

ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើរួចមកព្រះសង្ឃ រួមនិងក្រុមការងារ គណកម្មការបាននិមន្ដចុះពិនិត្យរណ្ដៅបញ្ចុះខណ្ឌសីមា និងសមិទ្ធិផលនានាដែលត្រៀមនឹងដាក់សម្ភោទនាពេលខាងមុខនេះផងដែរ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here