លោកវរសនីយ៍ឯក កែ កញ្ចនា និងក្រុមការងារ ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ផន ផាត ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

  លោកវរសនីយ៍ឯក កែ កញ្ចនា និងក្រុមការងារ ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ផន ផាត ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំ និងណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសនីយ៍ឯក កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ និងសហការរី បានទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ ផន ផាត អធិការរងស្រុកកំពង់ស្វាយ ត្រូវបានវះកាត់ជំងឺរលាកពោះវៀនរួចរាល់ហើយ ដែលកំពុងសម្រាកព្យាបាលជំងឺ អស់រយៈពេល០៤ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ  ឥឡូវជំងឺរបស់លោកបានធូរស្បើយបន្តិចហើយ។

      លោកវរសនីយ៍ឯក កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានចំណាយពេលវេលាដ៏មានតម្លៃ បានចុះសួរសុខទុក្ខ ដើម្បីផ្ដល់កម្លាំងចិត្តដល់លោកវរសេនីយ៍ទោ ផន ផាត អធិការរងស្រុកកំពង់ស្វាយ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកពោះវៀនដែលកំពុងតែសម្រាប់ព្យាបាលជំងឺ ឱ្យបានឆាប់ជាសះស្បើយ នឹងវិលត្រឡប់ទៅបម្រើការនៅអង្គភាព។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ត្រូវតែយកចិត្តទុកដាក់ទៅលើក្រុមការងាររបស់ខ្លួន ពិសេសគឺពេលមានជំងឺត្រូវតែចូលរួមសហការ ផ្ដល់ជាថវិកា ជាស្បៀងដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃបានមួយកម្រិតផងដែរ។

     លោកអធិការនគរបាលស្រុកកំពង់ស្វាយ បានផ្ដល់កម្លាំងចិត្តដល់អ្នកជំងឺ រក្សាសុខភាពឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ឧស្សាហាត់ប្រាណ ហូបចំណីអាហារឱ្យបានទៀងទាត់ និងពិនិត្យសុខភាពជាប្រចាំ សម្រាកឲ្យបានគ្រប់គ្រាន់ ពិសេសគឺជំងឺទាំងប៉ុន្មានឱ្យឆាប់បានជាសះស្បើយ។

       លោកវរសេនីយ៍ទោ ផន ផាត អធិការរងស្រុកកំពង់ស្វាយ និងក្រុមគ្រួសារបានថ្លែងអរគុណដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសនីយ៍ឯក កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ និងសហការរី ដែលបានចុះសួរសុខទុក្ខ និងផ្ដល់ថវិកាដល់ខ្ញុំ ត្រូវបានវះកាត់ជំងឺរលាកពោះវៀនរួចរាល់ហើយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំសូមជូនពរដល់ថ្នាក់ដឹកនាំមានសុខភាពល្អប្រកបកិច្ចការងារទទួលបានជោគជ័យ និងពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

      គួរបញ្ជាក់ផងដែរថា ថវិការចំនួន១លានរៀលត្រូវបានប្រគល់ជូនលោកវរសេនីយ៍ទោ ផន ផាត អធិការរងស្រុកកំពង់ស្វាយ ក្នុងនោះក៍បានឧបត្ថម្ភថវិកាចំនួន៤០.០០០រៀលជូនប្រជាពលរដ្ឋដែលមានជំងឺមកសម្រាកព្យាបាលនៅបន្ទប់នេះផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here