ឯកឧត្តម នួន ណុំ លោកជំទាវ លំ គន្ធារី បានដឹកនាំកិច្ចប្រជុំអធិការកិច្ច ស្ដីពីការចុះធ្វើអធិការកិច្ចលើ ការអនុវត្តតួនាទី/ភារកិច្ច ការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងកាលបរិច្ឆេទឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម នួន ណុំ លោកជំទាវ លំ គន្ធារី បានដឹកនាំកិច្ចប្រជុំអធិការកិច្ច ស្ដីពីការចុះធ្វើអធិការកិច្ចលើ ការអនុវត្តតួនាទី/ភារកិច្ច ការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងកាលបរិច្ឆេទឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ

       (កំពង់ធំ)÷ ឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចលើ ១-ការអនុវត្តតួនាទីភារកិច្ច,២-គ្រប់គ្រងការផ្តល់ សេវាធារណៈ៣-ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងកាលបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនាគារខេត្ត ស្នងការនគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

       ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា យោង÷ លិខិតលេខ០៩១/២៤ អធក.រ.ប ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។ ដើម្បីអនុវត្តការងារឱ្យទទួលបានប្រសិទ្ធភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ គ្រប់ស្ថាប័នចាប់តាំងពីរដ្ឋបាលថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ត្រូវមានទំនួលខុសត្រូវលើការអនុវត្តមុខងារ និងភារកិច្ចទៅតាមការបែងចែករបស់ថ្នាក់ដឹកនាំ ក៏ដូចជាការផ្តល់ សេវាសាធារណៈដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនឱ្យបានទូលំទូលាយ ។

     ឯកឧត្តម នួន ណុំ បានមានប្រសាសន៍ថា ការអនុវត្តការងារដោយមានទំនួលខុសត្រូវច្បាស់លាស់ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា នៅតាមរដ្ឋបាលខេត្ត/ក្រុង/ស្រុក ក៏ដូចជាតាមបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យមើលលើការងារ ដែលយើងអនុវត្តប្រចាំថ្ងៃ រាល់បញ្ហាប្រឈមក្នុងការអនុវត្តការងារ តែងតែមានដំណោះស្រាយ និងត្រូវមានការចូលរួមចំណែករួមគ្នាដើម្បីអនុវត្តការងារទាំងនេះឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ចំណុចខ្វះខាតនៅក្នុងការងារ គឺជាមេរៀន និងបទពិសោធន៍ដែលយើងត្រូវតែយកមកសិក្សា និងស្វែងរកដំណោះស្រាយ និងត្រូវមានឆន្ទៈក្នុងការអនុវត្តកិច្ចការឱ្យស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់។

      ជាចុងក្រោយឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ សូមស្នើដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តផ្តល់កិច្ចសហការឱ្យបានល្អជាមួយគណៈប្រតិភូ ដែលបានចុះមកបំពេញបេសកកម្មនារយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីបំពេញភារកិច្ចសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here