រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម

0
33

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម

    (កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោក ភុល លីដា អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងបងប្អូនអាជីវករលក់ដុំ-លក់រាយជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

      លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានធ្វើរបាយការណ៍បុកសរុបពិធីបិទវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់ដុំលក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម រៀបចំដោយរដ្ឋបាលសាលាខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការណ៍ជាមួយនាយកកដ្ឋានកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរយៈពេលចំនួន០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យប្រកបស្មារតីទទួលខុសត្រូវខ្ពស់ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូល រួមសរុបចំនួន១៤៥នាក់ ស្រីចំនួន៥៣នាក់ ក្នុងនោះអញ្ជើញមកពីបណ្តារាជធានី/ខេត្តចំនួន១២ខេត្ត ខេត្តកំពង់ធំបានបើកវគ្គបណ្ដុះបណ្ដាលបាន១២វគ្គរួចមកហើយ ដោយមានអ្នកចូលរួមចំនួន១.៣៦១នាក់ស្រី៦៣០នាក់។ នៅពេលចាប់ផ្ដើមបើកវគ្គក៍មានពិធីប្រឡងធ្វើសំណួរ ហើយពិធីបិទវគ្គក៏មានពិធីប្រឡងធ្វើសំណួរ ដើម្បីស្ទាបស្ទង់ពីសមត្ថភាពរបស់អ្នកចូលរួម។ ចំពោះចំណេះដឹងមុនវគ្គ÷ខ្ពស់៣% មធ្យម២០%ទាប៧៧%។ ចំណេះដឹងក្រោយវគ្គខ្ពស់៨៥% មធ្យម១០% ទាប ៥%ផងដែរ។ 

    នៅក្នុងឱកាសនេះផងដែរលោក ប៉ែន វណ្ណរិទ្ធ បានមានប្រសាសន៍ថា អ្នករកស៊ីប្រកបដោយសីលធម៌ និងគុណធម៌របស់អ្នកលក់ដូរ មានន័យថាអ្នកលក់ដូរត្រូវតែសារភាពពិតពីទំនិញរបស់ខ្លួនទៅដល់អ្នកទិញ ដើម្បីឱ្យគាត់មានទំនុកចិត្តមកលើក្រុមហ៊ុន ឬសហគមន៍របស់ខ្លួន។ ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ការពង្រឹងអនុវត្តច្បាប់ ធ្វើអាជីវកម្មរបស់បងប្អូន ប្រកបទៅដោយច្ចេកទេស និងប្រកបដោយគុណភាព ក្នុងការលក់សម្ភារៈកសិកម្ម ព្រមទាំងមានគុណភាពល្អ ដើម្បីពង្រីកនិងបង្កើនផលិតកម្មកសិកម្ម ឱ្យមានទិន្នផលខ្ពស់ និងមាននិរន្តរភាព ក្នុងខេត្តក៏ដូចក្នុង ព្រះរាជាណាចក្រកម្ពុជា។ 

     ជាចុងក្រោយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានជំរុញលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវគោលការណែនាំក្នុងការប្រើប្រាស់ ថ្នាំកសិកម្ម ជីសិកម្ម និងច្បាប់ស្តីពីការស្នើសុំលិខិតអនុញ្ញាតចុះបញ្ជីការ លិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដែលអនុញ្ញាតិដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើសំបកវិចខ្ចប់ ថ្នាំកសិកម្ម និងជីកសិកម្ម និងការប្រើប្រាស់ព័ត៌មានតាម ឃ្យូអកូ ដ សម្រាប់ពន្យល់ណែនាំដល់អាជីវករលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដោយមានសំណួរសួរពីសិក្ខាកាម និងមានការបកស្រាយពីគ្រូសម្របសម្រួល និងជូនភ្ជាប់នូវឯកសារច្បាប់ ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម ទឹកសិកម្ម និងអនុវត្តតាមនីតិវិធីច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម។

      

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here