លោក វណ្ណៈ សោភានិត  បានដឹកនាំមន្ត្រីសាលាស្រុក និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញសាលាស្រុក តាមដងផ្លូវជាតិ និងទីសាធារណៈ 

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

 លោក វណ្ណៈ សោភានិត  បានដឹកនាំមន្ត្រីសាលាស្រុក និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញសាលាស្រុក តាមដងផ្លូវជាតិ និងទីសាធារណៈ 

       (កំពង់ធំ)៖ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋរួមគ្នាស្រឡាញ់បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនចោលពាសវាលពាសកាល ចោលសំរាមក្នុងធុងសំរាម ជារើយៗរដ្ឋបាលស្រុកប្រាសាទបល័ង្កតែងតែ ដឹកនាំមន្ត្រីរាជការ និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញសាលាស្រុក តាមដងផ្លូវ ទីសាធារណៈនិងសម្អាតតាមបណ្តាស្រុក ព្រមគ្នាផងដែរ។

     នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក រួមជាមួយអភិបាលរងស្រុក បានបន្តដឹកនាំ ថ្នាក់ដឹកនាំនិងមន្ត្រីសាលាស្រុក ការិយាល័យអង្គភាពជុំវិញស្រុក និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញរដ្ឋបាលប្រមូលផ្តុំទីរួមស្រុក មានដូចជាជុំវិញសាលាស្រុក តាមដងផ្លូវ និងពិសេសតាមទីសាធារណៈ នឹងតំបន់កំសាន្តផ្សេងៗ ស្រូបយកអាកាសបរិសុទ្ធពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុក ក៍ដូចជាតាមបណ្តាខេត្តក្រុងនានា ដែលឆ្លងកាត់នៅមកកំសាន្តនៅតំបន់នេះ ដើម្បីឆ្លើយតបនិងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ។

    លោក វណ្ណៈ សោភានិត លើកឡើងថា អាជ្ញាធរស្រុក រួមជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញាក់ស្មារតី ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន មិនមែនមើលនៅនឹងភ្នែក គឺយកបេះដូងទៅស្រលាញ់បរិស្ថាន លុបបំបាត់វប្បធម៌ចោលសំរាមពាសវាលពាសកាល នាំគ្នាទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ គឺចោលសំរាមតែក្នុងធុងសំរាម ក្នុងន័យនេះគឺបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់គ្នារួមគ្នា ។

    លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានលើកទឹកចិត្ត ឲ្យរួមគ្នាធ្វើយុទ្ធនាការសម្អាតបរិស្ថានបែបនេះ ដើម្បីពញាក់ស្មារតីប្រជាពលរដ្ឋតាមទីសាធារណៈបែបនេះ ជាបន្តបន្ទាប់ រហូតបងប្អូនប្រជាពលរដ្ឋទាំងអស់ ភ្ញាក់ស្មារតី រួមគ្នាសម្អាតបរិស្ថាន មានអនាម័យទាំងនៅក្នុងផ្ទះ ក៍ដូចជាតាមទីសាធារណៈ ដើម្បីទទួលបានបរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ សម្រាប់សុខភាពយើងទាំងអស់គ្នា ជាពិសេសជួយលើកមុខមាត់ស្រុក តាមរយៈសោភ័ណភាពស្អាត គ្មានសំរាមពាសវាលពាសកាល ដែលជាទីទាក់ទាញសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here