សាលាស្រុកកំពង់ស្វាយ អញ្ជើញក្រុមរបាំត្រុដិមកសម្ដែង ដើម្បីសុំសេចក្តីសុខដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាស្រុក សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សាលាស្រុកកំពង់ស្វាយ អញ្ជើញក្រុមរបាំត្រុដិមកសម្ដែង ដើម្បីសុំសេចក្តីសុខដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាស្រុក សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ

     (កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី សៅ សុដាលីដ លោក អ៉ឹម ថន ជាសមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ឌិត សាខន ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការទាំងអស់អញ្ជើញចូលរួមការសំដែងរបាំត្រុដិ ដើម្បីសុំសេចក្តីសុខ ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី សិរីសួស្ដីដល់មន្ត្រីរាជការសាលាស្រុកកំពង់ស្វាយ សូមមានសុខភាពល្អ និងសម្រេចកិច្ចការងារទទួលបានជោគជ័យ ស្ថិតនៅក្នុងបរិវេណសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ចំណែកឯរបាំត្រុដិវិញក៏មានការអញ្ជើញដឹកនាំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។

      លោក អ៊ុត វណ្ណរ៉ា ក៏បានថ្លែងនៅក្នុងកម្មវិធីនេះ សូមទេវតាឆ្នាំថ្មីទ្រង់ព្រះនាមមហាទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២០៥៦៧ តាមជួយថែរក្សាមន្រ្តីរាជការទាំងអស់​ សូមបានសេចក្តីសុខ​សុខភាពល្អ ពិសេសគឺសម្រេចកិច្ចការងារនៅក្នុងសាលាស្រុកកំពង់ស្វាយយើងនេះប្រកបដោយភាពជោគជ័យ។ របាំត្រុដិជារបាំប្រពៃណីខ្មែរតាំងពីបុរាណមកការសំដែងរបាំនេះ ដើម្បីលើករាសីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីសិរីសួស្ដីកើតមានដល់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ព្រមទាំងក្រុមការងារទទួលបានភាពជោគជ័យនៅក្នុងជីវិត។

       លោកអភិបាលស្រុកកំពង់ស្វាយ  បានថ្លែងអំណរគុណដល់ក្រុមរបាំត្រុដិដែលបានមកសម្ដែង ក្នុងលើករាសីជូនពរជ័យដល់ថ្នាកដឹកនាំស្រុក ក្រុមការងារ នៃមន្ត្រីសាលាស្រុកកំពង់ស្វាយនេះ ដែលបានចំណាយពេលវេលារយៈពេលមួយឆ្នាំកន្លងមកក្នុងការជួយអភិវឌ្ឍឱ្យមានការរីកចម្រើនជាលំដាប់។ ពិសេសគឺសូមឱ្យមន្ត្រីរាជការសាលាស្រុកទាំងអស់ សូមមានសុខភាពល្អប្រកបកិច្ចការងារទទួលបានជោគជ័យ នៅតាមអង្គភាពរបស់ខ្លួន សូមឱ្យទេវតាឆ្នាំថ្មីតាមថែរក្សាក្រុមគ្រួសារជួបតែសុភមង្គល អាយុយឺនយូរ ចៀសផុតពីជំងឺអាក្រក់ផ្សេងៗ។

     គួរបញ្ជាក់ផងដែរថា ក្រោយពីក្រុមរបាំត្រុដិសម្ដែងរួចមកលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី សៅ សុដាលីស បានទទួលអាវយឺត និងក្រមាពីព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះគ្រូចៅអធិការវត្តពាមេត្រី ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here