ពិធីបង្សុកូល ក្លាយជាពិធីបុណ្យ សពឳពុកនិងកូន គួរឱ្យអាសូរ នៅសង្កាត់អូរកន្ធរ ខេត្តកំពង់

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីបង្សុកូល ក្លាយជាពិធីបុណ្យ សពឳពុកនិងកូន គួរឱ្យអាសូរ នៅសង្កាត់អូរកន្ធរ ខេត្តកំពង់ធំ

     កំពង់ធំ/ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ពិធីបង្សុកូល របស់ ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានក្លាយជា ពិធីបុណ្យ សពឳពុកនិងកូន  ដែលជាអ្នកជារៀបចំបា្ររព្ធ ពីធីនោះ ទៅវិញ។

ហេតុការណ៍នេះ បានធ្វើឱ្យអ្នកភូមិអាណិតអាសូរ ជាខ្លាំង ចំពោះ ឳពុក និងកូនប្រុស ដែលកំពុងរៀបចំកម្មវិធី យ៉ាងក៏ខ្វើកនោះ

លោក ជីវ គឹមអុន ចៅសង្កាត់អូរកន្ធរ បានប្រាប់ឱ្យដឹងថា ឳពុកដែលស្លាប់ ក្នុងពិធី រៀបចំបង្សុកូលនេះ ឈ្មោះ យុន យាត  អាយុ៧៥ឆ្នាំ និងកូនប្រុសបង្កើត ឈ្មោះ យាត យ៉ន អាយុ៤១ឆ្នាំ។

លោកចៅសង្កាត់ ជីវ គឹមអុន បញ្ជាក់ថា ឳពុក និងកូនប្រុសនោះ បានទៅលើកចងមេក្រូ ដោយបង្គោល ចងមេក្រូនោះ ជាដែក បំពង់ទីប នៅពេលដែល លើកឡើង ក៏បះនឹង ខ្សែភ្លើងកាបធំ  ដែលជា ខ្សែ ស្រាតនោះ គឺឆក់ស្លាប់ មួយរំពេចតែម្ដង។

លោក ខាត់ ព្រំ មេប៉ុស្តិ៍ សង្កាត់អូរកន្ធរ បានបញ្ជាក់ថា សពទាំងពីរឪពុកនិងកូននេះ បានធ្វើកុសល្សពិច្ច័យ រួចហើយ គឺពិតជាបាន ស្លាប់ដោយសារចរន្តអគ្គិសនី ឆក់ពិតមែន។

ករណីនេះ អាជ្ញាធរ ក៏សុំអំពាវនាវ ដល់ប្រជាពលរដ្ឋ ផ្សេងទៀត ឱ្យប្រុងប្រយ័ត្នបំផុត ចំពោះករណីនេះ ។

ចំណែកមតិមហាជន បានលើកឡើងថា ទិដ្ឋភាព បង្គោល និងខ្សែភ្លើងកាបធំ នេះ គឺឃើញមាន រត់ចំ ពីលើសំយាបផ្ទះ ឬគៀក នៅនឹងមុខផ្ទះ ឬកាត់លើ ដំបូលផ្ទះ តែម្ដង ក៏មាន តាមមូលដ្ឋាន ភូមិឃុំ ហេតុនេះ ចូរបងប្អូន មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះឃាតករ ពិបាកនឹងកំចាត់មួយនេះ៕ ដោយការិយាល័យ និពន្ធ (ដកស្រង់រូបភាព និងអត្ថបទ ពីផេក មន្ទីរព័ត៌មាន ខេត្តកំពង់ធំ)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here