លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ៥០នាក់ ទៅការពារពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ក្រោមប្រធានបទ(ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍)

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ៥០នាក់ ទៅការពារពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ក្រោមប្រធានបទ(ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍)

       (កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យវឌ្ឍន:ភាពការងារ និងកំណែទម្រង់កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ឆ្នាំ២០២៤ និងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់តម្រាយផ្លូវ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ អញ្ជើញទៅក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ថ្ងែទី១៥-១៦-១៧ ខែមិនា ឆ្នាំ២០២៤ ។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរ:សេនីយ៍ មេបញាការរងនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរនាយការិយាល័យជំនាញ .មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុកទាំង៩ ប្រធានអង្គភាពជំនាញមេបញ្ជាការកងអនុសេនាធំចល័តផងដែរ ។

        ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉តមេបញ្ជាការ បានមានប្រសាសន៍ដឹកនាំដូចតទៅ÷ ១. តាមគោលដៅនិមួយៗត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ត្រួតពិនិត្យចំណុចសំខាន់ៗដែលមានការសង្ស័យ ស្ពាន លូ មធ្យោបាយផ្សេងៗ ក្រែងមានបង្កប់គ្រឿងផ្ទុះ វត្ថុឆាបឆេះ ឬវត្ថុបង្ករគ្រោះថ្នាក់ផ្សេង។ ២. ពិនិត្យសម្រួលចរាចរ យកចិត្តទុកដាក់ផ្លូវប្រសព្វ ក្រែងមានមធ្យោបាយរថយន្ត ម៉ូតូ ឬសត្វពាហន:ឆ្លងកាត់ក្នុងពេលថ្នាក់ដឹកនាំឆ្លងកាត់។ ៣. យកចិត្តទុកដាក់សម្គាល់ឲ្យបានច្បាស់ក្បួនរថយន្តថ្នាក់ដឹកនាំជាន់ខ្ពស់ ឆាប់ជូនដំណឹងដល់គោលដៅខាងមុខដើម្បីប្រុងប្រៀបបិទផ្លូវឆ្លងកាត់សម្រួលចរាចរ។ ៤. សហការឲ្យបានល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធពិសេសសមត្ថកិច្ចនគរបាល ទាក់ទងពិភាក្សាផ្ដល់ព័ត៌មានឲ្យគ្នាទៅមកដើម្បីធានាបាននូវសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ មានហេតុការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់។ ៥. ហាមបិទទូរស័ព្ទ ហាមចោលគោលដែលបានបែងចែកឲ្យទទួលខុសត្រូវ ហាមទទួលទានគ្រឿងស្រវឹង ។ សេនាធិការត្រូវតាមដានត្រួតពិនិត្យការអនុវត្តផែនការនេះឲ្យល្អិតល្អន់ ។ ចុះពិនិត្យជាក់ស្តែងតាមគោលដៅនិមួយៗ មានបញ្ហានៅគោលដៅណាមួយត្រូវទទួលខុសត្រូវចំពោះមុខមេបញ្ជាការ និងថ្នាក់លើ។

       ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានផ្តាំផ្ញើដល់កងកម្លាំងចំនួន៥០នាក់នេះ ត្រូវតែមានសីលធម៌ល្អ មានវិន័យ ចេះតស៊ូអំណត់ព្យាយាមក្នុងការបំពេញបេសកកម្ម បម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល។ ប្រសិនបើមានបញ្ហាអ្វីមួយដែលកើតឡើងពីបញ្ហាសុខភាព ឬបញ្ហាប្រឈមនៅក្នុងក្រុម សូមរាយការណ៍ជាបន្ទាន់ដល់ប្រធានក្រុមជាជាអ្នកដឹកនាំ ដើម្បីចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

     គួរបញ្ជាក់ផងដែរថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន៥០នាក់ ត្រូវបានឱ្យទៅចូលរួមការពារពិធីបុណ្យទន្លេនៅខេត្តសៀមរាបចំនួន៣ថ្ងៃ ដើម្បីការពារភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិឱ្យមានសុវត្តិភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

 
 

               

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here