អភិបាលស្រុកស្ទោង ប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពលោក ខៀវ  គុណ  នៅឃុំប្រឡាយ 

0
21

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង ប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពលោក ខៀវ  គុណ  នៅឃុំប្រឡាយ 

   (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ២០២៤ 
លោក  សាយ គឹមឡម  អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកាបេឡាសង្គ្រោះមរណៈ ជូនគ្រួសារសពលោក ខៀវ  គុណ  នៅភូមិថ្មី  ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែ មករាឆ្នាំ២០២៤ កន្លងទៅថ្មីនេះដោយរោគាពាធ។
  
       ជាការសំណេះសំណាលនៅក្នុងឱកាសនោះ លោក សាយ គឹមឡម បានសម្តែងនូវសមានចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ មេគ្រួសារ ស្វាមី  ឪពុក ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់យ៉ាងអាឡោះអាល័យដែលបាន លះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។

     ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពបងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។

      លើសពីនេះ លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសរដ្ឋបាលឃុំប្រឡាយ ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាការជួយសង្គ្រោះផ្សេងៗផងដែរ។

   គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនគ្រួសារសពនៅពេលនេះមានចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់)ផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here