ឧកញ៉ាបណ្ឌិត ទ្រី ភាព  និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី ស្រុកប្រាសាទបល្ល័ង្ក

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

 ឧកញ៉ាបណ្ឌិត ទ្រី ភាព  និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី ស្រុកប្រាសាទបល្ល័ង្ក

      (កំពង់ធំ)÷ ព្រះទេពសេត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះមេគណខេត្តកំពង់ធំ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល័ង្ក មន្ត្រីរាជការ សិស្សានុ សិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានអញ្ជើញចូលរួម ពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី(ហៅវត្តក្រពើថ្មី) ស្ថិតនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

     លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល័ង្ក បានលើកឡើងថា ក្នុងសម័យព្រះពុទ្ធសាសនា ត្រូវបានកំណត់ដោយច្បាប់ជាសាសនារបស់រដ្ឋ រាជដ្ឋាភិបាលកម្ពុជាដឹកនាំដ៏ឈ្លាសវៃ ដែលមានសាម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ ជួយជ្រោមជ្រែងស្តារ និងស្ថាបនាឡើងវិញនូវវត្តអារាមទូទាំងប្រទេស ក្រោយថ្ងៃរំដោះ ០៧មករា ឆ្នាំ១៩៧៩ នឹងត្រូវបានកសាងរីកចម្រើន ជាបន្តបន្ទាប់។ នៅក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំបន្តថែរក្សា បង្កើនពង្រីកបន្ថែមនូវស្នាដៃថ្មីៗ ជាពិសេសរក្សាដាច់ខាតនូវសថេរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិភាពសង្គម ជូនជាតិមាតុភូមិ រហូតមានពាក្យស្លោក(អរគុណសន្តិភាព) ដោយអនុវត្តជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

       ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានមានប្រសាសន៍ថា វត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់។ 

       អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានថ្លែង​បញ្ជាក់ថា បច្ចុប្បន្ន​ព្រះរាជាណាចក្រកម្ពុជា.មានសុខសន្តិភាពពេញលេញ ក្នុងនោះវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើឱ្យប្រទេសជាតិមានរីកចម្រើនមានជាអាទិ៍÷ ស្ពាន ថ្នល់ សាលារៀន ព្រលានយន្តហោះ មន្ទីរពេទ្យ រោងចក្រ អាគារពាណិជ្ជកម្មធំៗខ្ពស់ៗ និងវិស័យកសិកម្ម។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តក្រពើច័ន្ទរង្សី ចាប់ពីពេលនេះតទៅ ដើម្បីចៅអធិការវត្តគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចូលរួមថែរក្សាការពារឱ្យបានគង់វង្សពីសមិទ្ធផលផ្សេងៗដែលបានកសាងរួចរាល់ហើយ។

        គួរបញ្ជាក់ផងដែរថា សមិទ្ធិផលនានាត្រូវបានលេចធ្លោឡើងក្នុងរយៈពេល១៨ឆ្នាំ រហូតដល់បានរួចរាល ជាសមិទ្ធិផលជាទីជ្រះថ្លាក្រៃលែង ត្រូវបានសម្ពោធកាត់ខ្សែបូរណ៍ក្នុងពិធីនេះមាន៖ មានបណ្តោយប្រវែង២០.៤០ម៉ែត្រ ទទឹងប្រវែង ១០.៧០ម៉ែត្រ កំពស់២៣ ៨០ម៉ែត្រ មានខឿនព័ទ្ធជុំវិញជាបីថ្នាក់ ចំណាយថវិកាក្នុងការសាងសង់ព្រះវិហារនេះសរុប ៦៩៥,០០០ដុល្លារសហរដ្ឋអាមេរិក។ ការកសាងព្រះវិហារថ្មីដ៏ល្អស្រស់បំព្រងត្រូវបានកសាងឡើងចាប់ពីចុងឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ រួចរាល់ជាស្ថាពរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here