ឯកឧត្តម​ ព្រឹម​ រដ្ឋា​ អញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត​ ការសម្អាត​ និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៤

0
15

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម​ ព្រឹម​ រដ្ឋា​ អញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត​ ការសម្អាត​ និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៤

       (កំពង់ធំ)៖ មន្ទីរអភិវឌ្ឍន៍ជបទខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត​ ការសម្អាត​ និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ព្រឹម​ រដ្ឋា​ អភិបាលរងខេត្តកំពង់ធំ​   លោក​វេជ្ជបណ្ឌិត លន់​ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ​  និងលោកស្រី​ ផន​ សុផារី​ ប្រធានបច្ចេកទេសផ្នែកទឹកស្អាត​ និងអនាម័យជនបទ​ រួមជាមួយវត្តមានរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត​ អភិបាលក្រុង/ស្រុក​ អង្គការដៃគូពាក់ព័ន្ធ​ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តទាំងអស់ អញ្ជេីញចូលរួមក្នុងអង្គប្រជុំនេះ ធ្វេីឡេីងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ​ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​។

    លោក​ តាន់​ វាសនា​ ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទ ស្តីទី​ បានលេីកយកនៅសកម្មភាពការងារដែរបានអនុវត្តបានកន្លងមក​បង្ហាញ ដោយក្នុងកិច្ចសហការជាមួយមន្ទីរ/ស្ថាប័ន​ និងអង្គការដៃគូរពាក់ព័ន្ធ​ ជាពិសេសទស្សនៈពិភពលោក​ អង្គការRTI​ និងអង្គការ​ Water Aid រួមជាមួយនឹងអាជ្ញាធ័រ​ ស្រុក​ ឃុំ​ ភូមិ​ ដោយអនុវត្តលេីការងារផ្គត់ផ្គងទឹកស្អាត​   ដោយគិតត្រឹមត្រីមាសមាសទី២​ ឆ្នាំ២០២៣​ អត្រាបង្គន់អនាម័យមានចំនួន​១៥០,៦៩៩ខ្នងផ្ទះ​ ស្មេីរនិង​ ៨៩.៧៣%​  និងអត្រាប្រេីប្រាស់បង្គន់អនាម័យចំនួន៩៧.៩៣%​   ចំពោះអត្រាផ្គត់ផ្គង់ផឹកស្អាតកម្រិតមូលដ្ឋាន​ មានការកេីនឡេីងប្រមាណ១៥៩,៣៦៣គ្រួសារ​ ស្មេីនិង៨៨%។

    ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម​ ព្រឹមរដ្ឋា​ បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក​ វេជ្ជបណ្ឌិត លន់​ សាសាតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ​ នៃក្រសួងអភិវឌ្ឍន៍ជនបទ​ និងលោកស្រី​ ផន​ សុផារី​ ប្រធានបច្ចេកទេសផ្នែក​ទឹកស្អាត​ និងអនាម័យ​ របស់អង្គការ​RTI និងសមាជិកក្រុមការងារទាំងអស់ដែលបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះ​។

     ឯកឧត្តមអភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍បន្ថែមថា​ ក្រុមការងារបច្ចេកទេសវ័ស័យផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទ​ ថ្នាក់ខេត្ត​ ត្រូវខិតខំប្រឹងប្រែងក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់ថានៅឆ្នាំ២០២៥​ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យគ្រប់គ្រាន់​ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
​ 
    ឯកឧត្តម ព្រឹម រដ្ឋា ក៏បានធ្វេីការ​ អំពាវនាវដល់មន្ទីរ/អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរ​ក្រុង/ស្រុក​ និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវតែធ្វេីកិច្ចសហការគ្នាធ្វេីការងារជាមួយគ្នាលេីវិស័យផ្គត់ផ្គង់ទាំងស្អាត​ និងអនាម័យជនបទនេះឲបានខ្លាំងក្លាថែមទៀត និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនេះនៅសហគម៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

      ជាចុងក្រោយឯកឧត្តម ព្រឹម រដ្ឋា ភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះលោក​ វេជ្ជបណ្ឌិត លន់ សាយតេង​ និងលោកស្រីតំណាងអង្គការRTI​ លោកអភិបាលរងក្រុង/ស្រុក​ និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វេីការងារក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទ​ ដែលមានការតាំងចិត្តខ្ពស់ក្នុងកិច្ចសហការធ្វេីការងារជាមួយគ្នាដោយរលូនក្នុងការអនុវត្តការងារនេះឱ្យបានសម្រេចទទួលបានលទ្ធផលល្អប្រសេីរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here