គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
លោក ជា ពុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ដោយមានការនិមន្តពីព្រះសច្ចវរបាល ខៃ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរគណខេត្តកំពង់ធំ ជាព្រះនទីធម្មបាល ព្រះអនុគណក្រុងស្ទឹងសែន ជាព្រះចៅអធិការវត្តទេពនិម្មិត មានកិត្តិយសធ្វើជាតំណាងក្នុងការចាប់ឆ្នោតដើម្បីកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើ សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

    លោក ជា ពុំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ អ្នកបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងមុខតំណែង។ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានទទួលរួចហើយនូវបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់ដែលមានអ្នកបោះឆ្នោតសរុប៥៨៥នាក់ ស្រី១១៦នាក់។ ផ្អែកតាមប្រតិទិន គ.ជ.ប នឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

    លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានបន្ថែមទៀតថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់
បោះពុម្ពដាក់នៅលើសន្លឹកឆ្នោត មានអត្ថន័យសំខាន់ណាស់សម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។

      ជាចុងក្រោយ លោក ជា ពុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ សូមឱ្យពិធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមជូនពរដល់គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ក្នុងខេត្តទទួលបានជោគជ័យក្នុងការបោះឆ្នោត នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ 

   គួរបញ្ជាក់ផងដែរថា ក្នុងខេត្តកំពង់ធំ មាន១០មណ្ឌលបោះឆ្នោត និងមាន៥គណបក្សនយោបាយ ដែលបានចាប់ឆ្នោត ជាលទ្ធផលសម្រាប់មណ្ឌលខេត្ត (ក្រុមប្រឹក្សាខេត្ត) ទទួលបានលទ្ធផលដូចខាងក្រោម÷ ១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១។ ២.គណបក្សកម្លាំងជាតិ លេខរៀងទី២។ ៣. គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣។ ៤. គណបក្សខ្មែររួបរួមជាតិលេខរៀងទី៤ និង៥. គណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here