រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៧នៃរដ្ឋសភាស្ដីពីការអប់រំ វប្បធម៌សិល្បៈ ធម្មការសាសនា និងទេសចរណ៍

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៧នៃរដ្ឋសភាស្ដីពីការអប់រំ វប្បធម៌សិល្បៈ ធម្មការសាសនា និងទេសចរណ៍

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបើកកិច្ចប្រជុំគណៈកម្មការអប់រំយុវជននិងកីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ ជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្សប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ឯកឧត្តម ងួន រតនៈ ថ្លែងអំណរគុណដល់គណៈកម្មការទី ៧ នៃរដ្ឋសភាដែលបានចូលរួមស្វែងយល់ពិនិត្យនិងការអនុវត្តការងារផ្សេងៗទៀតនៅថ្នាក់ក្រោមជាតិ ដោយផ្ដោតទៅលើវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរ  ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ លទ្ធភាព និងពេលវេលាក្នុងការដោះស្រាយ។ ឯកឧត្តមបានដាក់ចេញសំណូមពរដល់គណៈកម្មការរដ្ឋសភានៅចំណុចសំខាន់៤÷

១. ផ្លាស់ប្ដូរពីថវិកាខេត្តទៅជាមូលនិធិខេត្ត ដូចជាមូលនិធិឃុំផងដែរដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ផងដែរ។
២. ការរៀបចំសណ្តាប់ធ្នាប់វត្តអារាមពិសេសវត្តអារាមចាស់ៗសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញដល់ក្រសួងធម្មការនិងសាសនាត្រូវតែមានប្លង់មេតម្រង់ទើស១ សម្រាប់ការសាងសង់ទីវត្តអារាម ការប្រើប្រាស់ដីវត្តដោយមានការទទួល ស្គាល់ពីអាជ្ញាធរដែនដី ជៀសវាងព្រះសង្ឃគណៈកម្មការសង់ទៅតាមការយល់ឃើញរបស់ពួកគាត់។
៣. ការគាំទ្រលើវិស័យទេសចរណ៍ទាមទារពេលវេលាការច្នៃប្រឌិតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ជាក់ស្ដែងខេត្តកំពង់ធំជាខេត្តដែលគេឆ្លងកាត់តែប៉ុណ្ណោះដែលធ្វើឲ្យមានការលំបាកមួយក្នុងការរៀបចំទាក់ទាញទៅលើវិស័យទេសចរណ៍នេះ។
៤.  វិស័យទេសចរណ៍នៅកម្ពុជាពឹងផ្អែកទៅលើវប្បធម៌ ប្រពៃណី ប៉ុន្តែការអនុវត្តមិនទាន់បានល្អប្រសើរនៅឡើយទេ។ ដូចនេះក្រសួងវប្បធម៌គួរតែបង្កើតសាលាបណ្ដុះបណ្ដាលមួយសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាស្វែងយល់ពីវប្បធម៌របស់ជាតិ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថាតាមរយៈការផ្លាស់ប្ដូរយោបល់និងពិភាក្សាគ្នាយើងឃើញចំណុចអាទិភាពមួយចំនួន÷

១. ខេត្តកំពង់ធំនៅតែជាខេត្តមួយដែលមានសក្តានុពលទៅលើវិស័យផ្សេងទៀតដូចជាវិស័យកសិកម្ម ដំណាំស្រូវ ដែលយើងត្រូវធ្វើយ៉ាងណាដើម្បីទាក់ទាញជាប្រយោជន៍ជាវិស័យទេសចរណ៍
២. ពង្រឹងនៅការអនុវត្ត វិមជ្ឈការ និងសហវិមជ្ឈការក្នុងការផ្ទេរសិទ្ធិដល់ថ្នាក់ក្រោមជាតិ។
៣. ខេត្តត្រូវមានគំនិតច្នៃប្រឌិតដើម្បីស្វែងរកចំណូលបន្ថែម ជាគុណប្រយោជន៍ និងផលប្រយោជន៍ដោយផ្អែកទៅលើសមត្ថភាពមន្ត្រីរបស់យើង ដូចជាការនាំសិស្សទៅទស្សនកិច្ចប្រាសាទសំបូរព្រៃគុហ៍ដើម្បីជាចំណេះដឹងព្រមព្រមទាំងបង្កើតទីផ្សារបានទៀតផង ព្រោះវាជាបេតិកភណ្ឌពិភពលោក ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍មកពីបណ្ដាខេត្តផ្សេងៗទៀត។
៤.  ពង្រឹងការគ្រប់គ្រងវត្តអារាមដោយនីតិវិធីច្បាប់ ដើម្បីជៀសវាងការសាងសង់សំណង់អ្វីមួយទៅតាមការយល់ឃើញនោះទេ

នៅទីបញ្ចប់ឯកឧត្តមទទួលយកសំណូមពរព្រមទាំងព្យាយាមកាត់បន្ថយបញ្ហាប្រឈមនិងជំរុញឲ្យគណៈកម្មការទាំងអស់ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកដោយយើងទាំងអស់គ្នាដើរលើផ្លូវតែ១ គោលដៅតែ១ និងជាដៃគូតែ១ រួមគ្នាទៅរកការអភិវឌ្ឍ១ប្រកបដោយចីរភាព។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here