រដ្ឋបាលស្រុកស្ទោងប្រារព្ធទិវានារីអន្តរជាតិខួបលើកទី១១៣.ឆ្នាំ២០២៤ ក្រោមប្រធានបទ(ស្ត្រីនិងកុមារីក្នុងបរិវត្តកម្មឌីជីថល)

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលស្រុកស្ទោងប្រារព្ធទិវានារីអន្តរជាតិខួបលើកទី១១៣.ឆ្នាំ២០២៤ ក្រោមប្រធានបទ(ស្ត្រីនិងកុមារីក្នុងបរិវត្តកម្មឌីជីថល)

       (កំពង់ធំ)÷ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ 
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា រួមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការ និងក្រុមប្រឹក្សា ព្រមទាំងមន្ត្រីកិច្ចសន្យាជាស្ត្រី ប្រមាណជាង៧០០នាក់ ក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវានារីអន្តរជាតិ ក្រោម ប្រធានបទ ស្ត្រីនិងកុមារីក្នុងបរិវត្តកម្មឌីជីថល នៅស្រុកស្ទោង 

      ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡម បានកោតសរសើរខ្ពស់អំពីសក្តានុពលស្ត្រីក្នុងកិច្ចការទូទៅ និងការងារសង្គម  ដែលជាកម្លាំងស្នូលក្នុងការរំលេចនូវសក្តានុពល និងភាពចាំបាច់ព្រមទាំងប្រសិទ្ធភាព នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម និងបច្ចេកវិទ្យា  ការអភិវឌ្ឍន៍និងលើកម្ពស់ស្ថាប័ន ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់បរិយាបន្ននិងជំរុញភាពហានក្លាដល់ស្រ្តី និងក្មេងស្រី។ 

      ជាមួយគ្នានេះដែរលោកអភិបាលស្រុកស្ទោង បានលើកឡើងថាការគោរពស្ត្រីនិងឲ្យតម្លៃស្ត្រីនិងក្មេងស្រីនិងសិទ្ធិស្មើភាពគ្នា គឺមានជាប្រចាំថ្ងៃមិនមែនសម្រាប់តែថ្ងៃទី 8 ខែមីនា ១ថ្ងៃនេះទេ ហើយលោកបានកោតសរសើរនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ជាពិសេសមន្ត្រីរាជការគ្រប់រូបត្រូវបង្កើនគុណវុឌ្ឍិជាពិសេសបច្ចេកវិទ្យាឌីជីថលចុងក្រោយ ហើយលោកផ្ដល់ឱកាសការងារជាអ្នករដ្ឋបាល នៅរដ្ឋបាលស្រុកស្ទោងផ្ទាល់តែម្ដង ប្រសិនបើចង់។

    ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងក៏បានអំពាវនាវដល់មន្ត្រីការគ្រប់រូប ត្រូវចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសត្រៀមខ្លួនធ្វើតេសរកសារធាតុញៀនជាមួយរដ្ឋបាលស្រុកស្ទោង ក៏ដូចជាអនុវត្តនូវបទបញ្ជាដ៏ម៉ឺនម៉ាត់របស់សម្ដេចមហាវោធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងការលុបបំបាត់គ្រឿងញៀនឲ្យបានដាច់ខាត។

     គួរបញ្ជាក់ផងដែរថានៅក្នុងពិធីដ៏វិសេសាលនេះក៏មានការលើទឹកចិត្ត និងជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិការ ជាស្ត្រីដែលបានចូលរួមក្នុងពិធីនេះផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here