សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការសាកល្បង(ប្រព័ន្ធធុរកិច្ចឆ្លាតវៃ) នៃគម្រោង(ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូចនិងមធ្យម) ដើម្បីមានភាពធន់ និងទីផ្សារប្រកួតប្រជែង) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអេកម៉ិច

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការសាកល្បង(ប្រព័ន្ធធុរកិច្ចឆ្លាតវៃ) នៃគម្រោង(ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូចនិងមធ្យម) ដើម្បីមានភាពធន់ និងទីផ្សារប្រកួតប្រជែង) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអេកម៉ិច

     (កំពង់ធំ) ÷ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ត បើកសិក្ខាសាលាផ្សព្វផ្សាយនិងដាក់ដំណើរការសាកល្បង”ប្រព័ន្ធធុរកិច្ចឆ្លាតវៃ” ដល់ប្រធានសហគ្រាសធុនតូច មធ្យម និងប្រធានស្ថាប័នពាក់ព័ន្ធនានាក្រោមកិច្ចសហការជាមួយមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកំពង់ធំ ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារ ក្លរៀស & ស៉្បា។

     លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំបានលើកឡើងថាអង្គសិក្ខាសិលាផ្សព្វផ្សាយនិងដាក់ដំណើរការ សាកល្បង “ប្រព័ន្ធធុរកិច្ចឆ្លាតវៃ” ដែលរៀបចំដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការគាំទ្រពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអេចម៉ិច (ACMECS) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកទីផ្សារនិងការចាប់យកបច្ចេកវិទ្យា។ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការសាកល្បង ” ប្រព័ន្ធធុរកិច្ចឆ្លាតវៃ” ដោយផ្ដោតទៅលើចំណុចសំខាន់ៗ ៤÷
១. ការណែនាំពីគម្រោង ” ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូចនិងមធ្យមដើម្បីមានភាពធុននឹងទីផ្សារប្រកួតប្រជែង”
២. ផ្សព្វផ្សាយនិងដាក់ដំណើរការសាកល្បង” ប្រព័ន្ធធុរកិច្ចឆ្លាតវៃ”
៣. អត្ថប្រយោជន៍និងរបៀបប្រើប្រាស់ “ប្រព័ន្ធធុរកិច្ចឆ្លាតវៃ”
៤. ទទួលបានគណនេយ្យប្រើប្រាស់”ប្រព័ន្ធធុរកិច្ចឆ្លាតវៃ”

      លោកបានបន្តទៀតថាសិក្ខាសិលាផ្សព្វផ្សាយនិងដាក់ដំណើរការសាកល្បង”ប្រព័ន្ធធុរកិច្ចឆ្លាតវៃ”គឺមានសារៈសំខាន់ណាស់សម្រាប់ប្រើលើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក៏ដូចជាវិស័យផ្សេងៗទៀតដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម ក្រុមហ៊ុន និងវិស័យជាច្រើនទៀតដែលប្រព័ន្ធធុរកិច្ចឆ្លាតវៃបានជួយសម្របសម្រួល កិច្ចការងារជាច្រើនសម្រាប់យើងទាំងអស់គ្នា ហើយថែមទាំងជួយកាត់បន្ថយការចំណាយច្រើន ហើយចំណេញពេលវេលាជាពិសេសចំណេញថវិកាជាច្រើនលើកិច្ចដំណើរការផ្សេងៗក្នុងការគ្រប់គ្រងរបស់ខ្លួន។

      ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថាការដាក់បញ្ចូលវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ការដាក់បញ្ចូលវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងខ្សែសង្វាក់ផលិតកម្មរបស់សហគ្រាសជាមូលដ្ឋានមិនអាចខ្វះបានឡើយហើយដើម្បីបង្កើនផលិតភាពដើម្បីឈានទៅរកការចាប់យកទីផ្សារក្នុងស្រុក និងក្នុងតំបន់ថែមទៀតផង។ “ប្រព័ន្ធធុរកិច្ចឆ្លាតវៃ” ដែលបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រោមការគាំទ្រពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អាយ៉េយ៉ាវ៉ាដឺ-ចៅប្រាយ៉ា-មេគង្គ របស់រដ្ឋាភិបាលជប៉ុន និងផ្ដល់ជាថ្នាលមួយដល់វិស័យធុរកិច្ចក្នុងការស្វែងរកដៃគូធុរកិច្ចក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ឯកឧត្តមបានបន្ថែមទៀតថាប្រព័ន្ធធុរកិច្ចឆ្លាតអ្វីនេះបានផ្ដល់ព័ត៌មានយ៉ាងទូលំទូលាយ និងមុតមាំក្នុងការសម្រេចចិត្តសម្រាប់អាជីវកម្មរបស់យើង។ ដូចនេះយើងទាំងអស់គ្នា។ត្រូវតែពង្រឹងសមត្ថភាពការងារ ការបញ្ចូលទិន្នន័យរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍រួមជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាយើង។

       នៅទីបញ្ចប់ឯកឧត្តមសំណូមពរដល់សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ពីព្រោះវាមានសារៈសំខាន់សម្រាប់ស្ថាប័នអង្គភាពរបស់ខ្លួនក្នុងការប្រើប្រាស់ក៏ដូចជាការផ្សព្វផ្សាយដល់ស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធធុរកិច្ចឆ្លាតវៃនេះបានដំណើរការទៅដោយរលូន។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here