ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១១៣ ឆ្នាំ២០២៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ(ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល)

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១១៣ ឆ្នាំ២០២៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ(ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល)

    (កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរ មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីខួបលើកទី១១៣ ឆ្នាំ២០២៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ(ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល) នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

     លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីបានអានប្រវត្តិ០៨ មីនា ដែលមានខ្លឹមសារដូចតទៅ ប្រវត្តិទិវាអន្តរជាតិនារី ៨មីនា មានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត ហើយក៏មានកំណើត មុខសិទ្ធិមនុស្សទៀតផង។ សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្ដី ប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការប្រឆាំងនារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពួក៣ ដែលស្តីពីសិទ្ធិមនុស្ដហើយក៏ដោយ ក៏វិសម ភាពរវាង បុរស និងស្ត្រីការរើសអើងប្រឆាំង នឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហិង្សាក្នងគ្រួសារ នៅតែកើតមាន ជាបញ្ហា។

       ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ថា នៅកម្ពុជាក្នុងការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួននិង ស្របតាមនិន្នាការសកលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥-និង-គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥» ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយ របស់ រាជរដ្ឋាភិបាលក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

     ជាចុងក្រោយឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ សូមសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ ការងារបញ្ជ្រាបយេនឌ័រដែលបានកំណត់ នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាពនិង រចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗមាន÷ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។ ២-ការលើកកម្ពស់ការអប់រំរបស់ស្ត្រីនិងក្មេងស្រី។ ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី។ ៤-កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី។ ៥-ការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច។ ៦-ការបញ្ជាបយេនឌ័រក្នុងកម្មវិធីប្រែប្រួសអាកាសធាតុ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here