ឯកឧត្តម ងួន រតនៈ ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យអាងទឹក30 កញ្ញា ដែលប្រជាពលរដ្ឋចំនួន៣ស្រុកប្រើប្រាសទឹកធ្វើស្រែប្រាំង កំពុងខ្វះទឹក

0
26

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ងួន រតនៈ ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យអាងទឹក30 កញ្ញា ដែលប្រជាពលរដ្ឋចំនួន៣ស្រុកប្រើប្រាសទឹកធ្វើស្រែប្រាំង កំពុងខ្វះទឹក

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងអាង៣០កញ្ញាដែលប្រជាពលរដ្ឋចំនួន៣ស្រុកប្រើប្រាសទឹកធ្វើស្រែប្រាំង កំពុងខ្វះទឹកដែលតម្រូវអោយអាជ្ញាធរមូលដ្ឋាន ជួយសង្គ្រោះស្រូវបានទាន់ពេលវេលា នៅស្រុកស្ទោង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងពេលអញ្ជើញចុះពិនិត្យឯកឧត្តម ងួន រតនៈ បានលើកឡើងថា ការធ្វើស្រែប្រាំងនៅក្នុងភូមិសាស្ត្រ អាង៣០កញ្ញា នៅពេលនេះ អាចមានហានិភ័យព្រោះខ្វះខាតទឹកស្រោចស្របស្រូវធ្វើលើកទី២ ដោយយើងសង្កេតឃើញជាក់ស្តែង ស្រូវរដូវប្រាំងនៅពេលនេះ ហើយវិធីសាស្រ្តក្នុងការដោះស្រាយជារួមស្រុកបីនេះគឺស្រុកស្ទោង ស្រុកប្រាសាទបល្លង្កនិង ទៅស្រុកកំពង់ស្វាយបានពិភាក្សាគ្នាក្រោមការដឹកនាំពីឯកឧត្តមអភិបាលខេត្តគឺថាស្រុកត្រូវចែកគ្នា ទទួលទឹកដាក់ស្រែម្តងម្នាក់ ទើបមានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើន និងបានជួយសម្រួលជីវភាពបងប្អូនបានធូរស្រាលមួយកម្រិត។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងនៅពេលនេះ បន្ទាប់ពីប្រមូលផលដំណាក់កាលនេះចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត សូមបងប្អូនធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងស្វែងយល់ឲ្យបានច្បាស់អំពីសុវត្ថិភាពទឹកនៅក្នុងតំបន់នីមួយៗ តើអាចស្រោចស្របលើផ្ទៃដីបានប៉ុន្មានហិចតា? ហើយនេះជាបញ្ហាដែលយើងត្រូវស្វែងយល់ទាំងអស់គ្នា ទាំងគ្រួសារធ្វើស្រែប្រាំង ទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីយើងពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា ជៀសវាងការបង្កបង្កើនផលដំណាក់កាលទី២ មានហានិភ័យខ្វះខាតទឹក ធ្វើឲ្យស្រូវក្រៀមស្វិតខូចខាត ។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងប្រជពលរដ្ឋរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ ពីព្រោះ ទឹក ក៏មិនមែនប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងតែមួយមុខនោះទេ វាជាតម្រូវការរបស់មនុស្ស សត្វ រុក្ខជាតិ ទូទៅទៀតផង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here