សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ជូនយុវជន វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លន់ ឡូត ប្រធានការិយាល័យអភិវឌ្ឍន៍ លោកស្រី ហែម គឹមសាន្តប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ លោកស្រី អ៉ឹម សុខវីន អភិបាលរងស្រុក អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក និងយុវជនទើបជ្រើសរើសថ្មីចំនួន៣១នាក់ ស្រី២៤នាក់។

លោក លន់ ឡូត ប្រធានការិយាល័យអភិវឌ្ឍន៍ បានបង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីផ្តល់ចំណេះដឹងស្តីពិប្រវត្តិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ របស់ចលនា សកម្មភាពកាកបាទក្រហមកម្ពុជា ឱ្យយុវជនកាកបាទក្រហមយល់ដឹងពីគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា តួនាទី ភារកិច្ចរបស់យុវជន ព្រមទាំងចេះវិជ្ជាសង្រ្គោះបឋម ដើម្បីជួយខ្លួនឯង មិត្តភក្តិ បងប្អូន គ្រួសារ។

នៅក្នុងឱកាសនោះដែរលោកស្រី អ៉ឹម សុខវីន បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។ 

ជាមួយគ្នានោះដែរលោកស្រី អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖ រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ គោរពច្បាប់ចរាចរណ៍ឱ្យខ្ចាប់ខ្ជួន។ ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ។ ចៀសវាងការប្រើប្រាស់អំពើហិង្សា។ ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun