(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានលើកឡើងដូច្នេះក្នុងឱកាសសម្ពោធ កាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៥។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កត្តាសុខសន្តិភាពនេះបាននាំឲ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍន៍គ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសខេត្តកំពង់ធំ ទទួលបាននូវប្រព័ន្ធធារាសាស្ត្រស្អេកស្កះ ដូចជា ទំនប់ស្ទាក់ទឹកដងកាំបិតនៅស្រុកសណ្ដាន់ ទំនប់ស្ទាក់ទឹកកំពង់គោ ការកែលម្អអាងទឹក ៣០កញ្ញា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(ពាម)និងប្រព័ន្ធប្រឡាយជាច្រើនទៀតនៅតាមបណ្ដាភូមិ/ឃុំនានា នៅក្នុងខេត្តកំពង់ធំ ដែលបានស្តុកទឹករាប់លានម៉ែត្រគីប និងចែកចាយស្រោចស្រពស្រែស្រូវជាច្រើនម៉ឺនហិកតាដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្មនិង និងកសិឧស្សាហកម្មហើយបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋាននិង បង្កើតកម្លាំងពលកម្មជាពិសេស រោងចក្រស្វាយចន្ទីដែលកំពុងដំណើរការសាងសង់និងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីម្ចាស់ចម្ការ។
ទន្ទឹមនឹងនេះឯកឧត្តមបានបញ្ជាក់បន្ថែមថា ស្នាក់ការគណបក្សដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះពិតជារួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារជាពិសេសការកសាងនូវភាពរឹងមាំរបស់គណបក្សក្នុងមូលដ្ឋានក្នុងការឈានទៅទទួលបានជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។
ជាមួយគ្នានេះ ឯកឧត្តមបានរំលេចឱ្យដឹងថាដើម្បី ឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានភាពរឹងមាំគ្រប់មូលដ្ឋាន ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងនឹងលេចរូបរាងជាបណ្ដើរៗ ហើយនៅពេលអនាគតដ៏ខ្លី ទីនេះនឹងក្លាយជាកន្លែងនយោបាយដ៏រឹងមាំហើយប្រជាពលរដ្ឋអាចចូលទៅកំសាន្តសប្បាយជាមួយនឹង សួនច្បារដ៏ស្រស់បំព្រង
សារមន្ទីរបក្ស ជាកន្លែងហាត់កីឡា និងជា
ក្លឹបហាត់គុនបុរាណខ្មែរ ដែលជាការចូលរួមអភិរក្សនូវសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ដូនតាយើងឱ្យនៅជាអមតៈ។
ឯកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយថែរក្សាសម្បត្តិសាធារណៈ ដែលរាជរដ្ឋាភិបាលបានសាងសង់ជូនជាពិសេសអគារស្នាក់ការគណបក្សនេះឱ្យបានរឹងមាំស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង និងរួមរស់សុខដុមនីយកម្មជាមួយគ្នា។
សូមបញ្ជាក់ថា អាគារស្នាក់ការគណបក្សដែលដាក់សម្ពោធនៅពេលនេះមានទំហំបណ្ដោយ១៤ម៉ែត្រនិងទទឹង៨ម៉ែត្រ ហើយគណៈអធិបតីបានចែកជូនដល់អ្នកចូលរួមចំនួន៧២៨នាក់ ដែល០១នាកទទួលបាននូវថវិកា២ម៉ឺនរៀលផងដែរ។