ឯកឧត្តម ប៉ែន វិបុល អញ្ជើញចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទ(ចរិយាធម៌ ជាគុណតម្លៃនៃយុវជនសម័យឌីជីថល) លើកទី៦០

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ឯកឧត្តម ប៉ែន វិបុល អញ្ជើញចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទ(ចរិយាធម៌ ជាគុណតម្លៃនៃយុវជនសម័យឌីជីថល) លើកទី៦០

(កំពង់ធំ)÷ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោក ខៀវ សុខនី នាយកវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ លោកគ្រូអ្នកគ្រូ និងនិស្សិតចំនួន៤៥០នាក់ អញ្ជើញចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទ(ចរិយាធម៌ ជាគុណតម្លៃនៃយុវជនសម័យឌីជីថល) លើកទី៦០ នៅវិទ្យាស្ថានក្រុងអង្គរ ស្ថិតនៅសង្កាត់កំពុងរទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។

លោក ខៀវ សុខនី នាយកវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ បានលើកឡើងថា វិទ្យាស្ថានក្រុងអង្គរគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ស្ថិតនៅក្រោមអាណាព្យាបាល ក្រសួងអប់រំយុវជន និងកីឡា មានចំនួន២ទីតាំង នៅខេត្តកំពង់ធំទីតាំងគោល ខេត្តព្រៃវែងជាសាខា។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានក្រុងអង្គរ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន១២៨នាក់ (នារី២១នាក់) និងនិស្សិតកំពុងសិក្សា នៅវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំចំនួន១.៧៤៣នាក់ (នារី១.០១៧នាក់) និងសាខាវិទ្យាស្ថានក្រុងអង្គរខេត្តព្រៃវែង ចំនួន១.១៣៩នាក់(នារី៥៤៦នាក់) សម្រាប់ការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រមានមុខជំនាញ÷គ្រប់គ្រង ទីផ្សារ គណនេយ្យ គ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៍ នីតិសាធារណៈ នីតិឯកជន អភិវឌ្ឍសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ គណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ(IT) អក្សរសាស្ត្រខ្មែរ អង់គ្លេស គ្រប់គ្រងអប់រំ ហើយថ្នាក់អនុបណ្ឌិត មានមុខជំនាញ÷ គ្រប់គ្រងទូទៅ រដ្ឋបាលសាធារណៈ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា នីតិសាស្ត្រ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ប៉ែន វិបុល បានបញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយក្រសួងធម្មការ និងសាសនា ដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធ សាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។

ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានផ្សព្វផ្សាយទូទាំងប្រទេសតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋ និងឯកជន ដោយឡែកកម្មវិធីទស្សនាទានព្រះពុទ្ធសាសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងនោះមាន៖ ១-ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។ ២-យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។ ៣-ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម។
៤-សិស្សានុសិស្សចេះគោរពស្រឡាញ់ លោកគ្រូលោកគ្រូ អ្នកគ្រូ។ ៥-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ។ ៦-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៧-ចៀសផុតពីក្មេងទំនើងក្នុងសង្គម។ ៨-បង្ការគ្រោះថ្នាក់ចរាចរណ៍។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun