លោកឧត្តមសេនីយ៍ទោ ហេង សុផល បានទទួលអំណោយ ដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើនជាលំដាប់លើវិស័យព័ត៌មានវិទ្យា ឌីជីថល មានការអភិវឌ្ឍ ឥតឈប់ឈរ ដែលបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋ បានយល់ដឹងព្រឹត្តិការណ៍ ព័ត៌មានថ្មីៗ ដែលកើតមានឡើង ក្នុងសង្គមជាតិ និងអន្តរជាតិ ។

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានទទួលអំណោយម៉ាស៊ីនកុំព្យូទ័រ១០គ្រឿង ដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ។

ជាមួយគ្នាដូចផងដែរ មន្ទីរ និងអង្គភាពដែលទទួលម៉ាស៊ីនកុំព្យូទ័រ រួមមាន÷ ១.ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ១០គ្រឿង។ ២.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
កំពង់ធំ ២០គ្រឿង។ ៣.មន្ទីរព័ត៌មានខេត្តកំពង់ធំ ០៦គ្រឿង
។ ៤.មន្ទីអប់រំ យុវជន និងកីឡា០៦គ្រឿង។ ៥.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ៤០គ្រឿង។ ៦. វិទ្យាល័យកំពង់ធំ  ៤០គ្រឿង។ ៧. បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ០៥គ្រឿង។ ៨.តំបន់ប្រតិបត្តិការសឹករងកំពង់ធំ០៥គ្រឿង។៩.សាលាដំបូងខេត្តកំពង់ធំ០៥គ្រឿង។ ១០.សាលាសង្កាត់ ០២គ្រឿង។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ ផ្ដាំផ្ញើ បន្ទាប់ពីទទួលយកម៉ាស៊ីនកំុព្យូទ័រ នេះយកទៅប្រើប្រាស់ សិក្សាស្រាវជ្រាវ និងទុកដាក់ថែរក្សាឱ្យបានប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង ហើយអ្នកចេះបង្រៀនអ្នកមិនទាន់ចេះ ដើម្បីឱ្យមានព័ត៌មាន និងឯកសារទុកដាក់នៅក្នុងមន្ទីរអង្គភាពរបស់ខ្លួនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun