ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ក្នុងឱកាសនោះដែរ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមនួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុកជីវភាពគ្រួសារទីក្រនិងងាយរកហានិភ័យគ្រប់ពេលវេលា។

លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានធ្វើការណែនាំដូច្នេះកាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យចំនួន៤គ្រួសារនៅ ភូមិប្រឡាយនិងភូមិនាងសល្ងាច ក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាពត្រូវជួយណែនាំក្នុងការទៅថែរក្សាព្យាបាលជំងឺនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកស្ទោងដោយប្រើប័ណ្ណ ក្រីក្រឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ ឃុំ ត្រូវតែមានភាពប្រាកដប្រជានិងស្គាល់ពលរដ្ឋឱ្យច្បាស់ ជាពិសេសមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹងឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬ មិនបានជួយសង្គ្រោះនោះឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារដែលមានជីភាពខ្វះខាត។ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរផងដែ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun