សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង រួមទាំងកម្លាំងសហការ កងកម្លាំងខេមរៈភូមិន្ទ នៅតែបន្តចេញបង្ក្រាបអត់ឈប់ ទៅលើបទល្មើសនេសាទ
កំពង់ឆ្នាំង÷ បើយោងតាមរបាយការណ៍ របស់លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រាយការណ៍ជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនោះ គឺបានឲ្យដឹងថា÷
នៅថ្ងៃទី ០១ ខែមីនាឆ្នាំ២០២៥ នេះ
កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកម្លាំងសហការកងខេមរៈភូមិន្ទ កងពលតូច អន្តរាគមន៍លេខ១ និងសហគមន៍នេសាទភូមិព្រែកគន្លង ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ ប្រាសាទ បានចេញបង្ក្រាបបទល្មើស សម្រាស់ ទៀតហើយ នៅចំណុច ភូមិខ្លាក្រហឹម ឃុំអំពិលទឹក គឺ រុះរើ
ឧបករណ៍ អួនហ៊ុមសម្រាស់ នៅចំណុចទន្លេ ស្ថិតក្នុងភូមិសាស្ត្រ ភូមិខ្លាក្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។
ជាលទ្ធផល÷
រុះរើ និងបំផ្លាញចោល ឧបករណ៍ខុសច្បា់នៅហ្នឹងកន្លែង រួមមាន :
– អួនហ៊ុមសម្រាស់ ចំនួន ១វង់ ទំហំ(៨០ម x៦ម x០,០៣៥ ម)។
នៅក្នុងរបាយការណ៍ ដដែលនេះ បានបន្តឱ្យដឹងថា ក្នុងបេសកកម្មនេះ គឺមានកម្លាំងសរុប ចំនួន១០ នាក់ មធ្យោបាយបាឡាស្មាច់ ចំនួន ២ គ្រឿង។
ដោយឡែក បើយោងតាមប្រភពព័ត៌មាន ដែលអង្គភាព សារព័ត៌មាន យើងទទួលបាននោះ ទំនងជា បទល្មើសនេសាទ កើតមានលើផ្ទៃទឹកទៀតទេ ដោយសារតែសកម្មភាព បង្ក្រាប មានសភាព ក្ដៅគគុក និងតម្លាភាព ហើយប្រព្រឹត្តទៅជាប្រចាំ។
ជាមួយគ្នានិងសំឡេង ថ្ងូរ រហ៊ឹស របស់ប្រជានេសាទផងដែរ។