កម្លាំងជំនាញចម្រុះ បានរឹបអូសវត្ថុតាងខូចគុណភាពសម្រេចដុតបំផ្លាញចោលនូវផលិតផល(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន០៨នាក់ ចូលរួមសហការជាមួយការិយាល័យ(ក ប ប) ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាពលេខ ៨៨ អ.ក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត សម្រេចដុតបំផ្លាញចោលនូវផលិតផលខូចគុណភាព (ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម ចំណុចវាលវង្ស ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ ខេត្តកំពុងធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងថា ផលិតផលដែលខូចគុណភាព លក់នៅលើទីផ្សារ ដែលជាចំណីអាហារពេញនិយមរបស់កុមារ ប្រសិនបើមិនបានចុះពិនិត្យឱ្យត្រឹមត្រូវទេនោះមនុស្សទូទៅយកទៅបរិភោគប៉ះពាល់ដល់សុខភាព និងបាត់បង់អាយុជីវិតមនុស្សផងដែរ។ ក្នុងការចូលរួមចំណែកទប់ស្កាត់ការលក់ផលិតផលដែលខូចគុណភាពនេះនៅតាមទីផ្សារ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងទទួលទាន បរិភោគ ត្រូវពិនិត្យកាលបរិច្ឆេទថ្ងៃកំណត់ឱ្យបានត្រឹមត្រូវ ចៀសវាងបរិភោគទៅប៉ះពាល់ដល់សុខភាព  ហើយក្រុមកម្លាំងជំនាញចុះបង្ក្រាប និងដុតបំផ្លាញចោលនូវផលិតផលដែលខូចគុណភាព។

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពង់ធំ បានដឹកនាំសម្របសម្រួលក្រុមកាងារដោយផ្ទាល់ដើម្បីធ្វើការដុតបំផ្លាញចោលទាំងស្រុងនៅវត្ថុតាងដែលជាផលិតផលខូចគុណភាព(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប ដែលបានធ្វើការបង្រ្កាបបាននេះ គឺដើម្បីសុវត្ថិភាពចំណីអាហារសុខមាលភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

                          

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun