កំពង់ឆ្នាំង÷ ជារឿង អាម៉ាស់មួយដែរ រហូតមកទល់ពេលនេះហើយ នៅតែមានគ្រឿងចក្រ ធ្វើអាជីវកម្ម គ្មានច្បាប់អនុញ្ញាត ដែលផ្ដើមឡើងពីមន្ត្រីអាជ្ញាធរមូលដ្ឋាននោះ ដែលទង្វើនេះ ជាគំរូអាក្រក់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្ដែង នៅវេលាម៉ោង ១២.៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល និងកម្លាំងនគរបាលប៉ុស្តិ៍សំរោងសែន រួមទាំងកម្លាំងសហការ បានចុះពិនិត្យ ករណីរឿងចក្រ អេស្កាវ៉ាទ័រ 01 គ្រឿង កំពុងធ្វើសកម្មភាព ជីកយកអាចម៍ដី ក្នុងតំបន់02 ឋិតនៅក្នុងភូមិបប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅខណៈពិនិត្យជាក់ស្ដែងនោះ កម្លាំងសមត្ថកិច្ច សម្រេច ឃាត់យកវត្ថុតាង (អេស្កាវាទ័រ សេរី ០៥ ពណ៌លឿង០១គឿង ដែលជាកម្មសិទ្ធិរបស់លោក ញឹប វុទ្ធា មានតួនាទីជាស្មៀនឃុំដារ ក្នុងស្រុកកំពង់លែង យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសែនដើម្បីរៀបចំបន្តនីតិវិធី ទៅតាមនីតិវិធីច្បាប់។