មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា “ប្រឡាយទឹកថ្មីនៅឃុំទ្រានឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបញ្ជៀសទឹកជំនន់ទីរួមស្រុកស្ទោង”

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ )÷ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកព្រមទាំងសហការី និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពជីកប្រឡាយ១ខ្សែនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ប្រឡាយថ្មីនេះ មិនត្រឹមតែជាប្រព័ន្ធជារាស្រ្តស្រោចស្រពដ៏មានសក្តានុពលនោះទេ វាក៏ជាប្រព័ន្ធរំដោះទឹកដ៏មានប្រសិទ្ធភាព ដែលអាចបញ្ជៀសជំនន់ទឹកស្ទឹងស្ទោង ហើយក៏ជាផ្លូវគមនាគមន៍ដ៏មមាញឹក សម្រាប់ប្រជាកសិករនៅក្នុងមូលដ្ឋានដឹកជញ្ជូនកសិផល ដែលអាចរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំទ្រាក៏ដូចជាស្រុកស្ទោងទាំងមូល ឲ្យកាន់តែប្រសើរឡើងជាងមុនជាពិសេស ជាការយកចិត្តទុកដាក់ខ្ពស់និងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហា បវរធិបតីហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ជាមួយនឹងគម្រោងអភិវឌ្ឍស្ទឹងស្ទោង និងអាងទឹក៣០កញ្ញា ព្រមទាំងប្រព័ន្ធធារាសាស្ត្រជាច្រើនទៀត ពិតជារួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ស្រុកស្ទោងជាពិសេសប្រឡាយថ្មីនេះមិនត្រឹមតែជាប្រព័ន្ធស្រោចស្រព ជ្រែកវាលស្រែធំល្វឹងល្វើយនោះទេ វានឹងប្រែក្លាយទៅជាភូមិឋានដ៏ស្អេកស្កះខៀវស្រងាត់ ស្រស់បំព្រង នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ប្រឡាយថ្មីនេះមានប្រវែង ៥,៧២៧ម៉ែត្រ បាតក្រោម៣ម មាត់លើ១២ម៉ែត្រ ផ្លូវសងខាងប្រឡាយម្ខាង ៤ម៉ែត្រ ដែលលាតសន្ធឹងគ្របដណ្ដប់លើ៤ភូមិ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun