លោកសាយ គឹមឡម លើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យថែរក្សាសុខភាពឱ្យបានល្អប្រសើរ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីចែកធុងចម្រោះជូនប្រជាពលរដ្ឋមកពីឃុំសំព្រោជ និងឃុំកំពង់ចិនត្បូង នៅសាលាស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានបន្ថែមថា ការដែលយើងទាំងអស់គ្នាបានថែរក្សាសុខភាពបានល្អប្រសើរ គឺជាផ្នែកមួយនៃការសន្សំថវិការដែលកាត់បន្ថយការចំណាយផ្សេងៗឬទៅលើការថែរក្សាព្យាបាលជំងឺនៅមន្ទីរពេទ្យ ដែលជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារទាំងមូល។

ទន្ទឹមនឹងនេះលោក បានចំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលធុងចម្រោះទាំងនេះត្រូវអនុវត្តតាមការណែនាំរបស់បច្ចេកទេសឲ្យបានត្រឹមត្រូវដើម្បីប្រើប្រាស់ប្រកបដោយគុណភាពនិងទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងដែលអាចទ្រទ្រង់សុខភាពឱ្យបានល្អប្រសើរថែមទៀត។

លើសពីនេះលោក បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាទូទៅនិងយកចិត្តទុកដាក់លើសុខទុក្ខសុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដើម្បីចុះជួយដោះស្រាយបញ្ហាផ្សេងៗជាពិសេសត្រូវសហការជាមួយរដ្ឋបាលស្រុកក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនិឆាប់រហ័ស។

លោកបានណែនាំដល់ពុកម៉ែបងប្អូនត្រូវនាំគ្នាធ្វើលំហាត់ប្រាណ ឱ្យបានជាប្រចាំយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ព្រមទាំងទទួលទានអាហារប្រកបដោយគុណភាពនិងមានអាហារូបត្ថម្ភគ្រប់គ្រាន់ដែលអាចទ្រទ្រង់សុខភាពយើងឱ្យបានល្អប្រសើរជាពិសេសសុខភាពកុមារនិងមានភាពវ័យឆ្លាតផងដែរ។

សូមបញ្ជាក់ថា ធុងចម្រោះទាំងមួយពាន់នេះជាអំណោយរបស់អង្គការ” ស៊ីបកូ”តាមរយៈសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ធំ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun