អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គិភ័យ និងឧបទ្ទវហេតុផ្សេងៗ

0
48

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គិភ័យ និងឧបទ្ទវហេតុផ្សេងៗ
    
     (កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញនិងនិមន្តចុះសួរសុខទុក្ខ នាំចែកអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះទាំង២គ្រួសារ ស្ថិតនៅភូមិពពាយ  ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។
    
      ជាមួយគ្នានេះលោក សាយ គឹមឡម បានសំដែងនូវសមានចិត្តសោកស្ដាយ ចូលរួមនូវសម្ភារប្រើប្រាស់ និងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយដោះស្រាយនូវស្ថានភាពដ៏គ្រោះអាសន្ននេះ និងលើកទឹកចិត្តបន្ថែមដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុង ត្រូវមានរឹងមាំឡើងវិញដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារឱ្យមានការរីកចម្រើន។
    
     លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខនិងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាមានអាសន្នផ្សេងៗ។
    
      លើសពីនេះទៀតលោក សាយ គឹមឡម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គីភ័យ និងប្រភពចំហេះ ក៏ដូចជាឧបទ្ទវហេតុដោយខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗជាច្រើនទៀត។ សូមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ត្រូវធ្វើការផ្សព្វផ្សាយនិងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយស្ដីអំពីគ្រោះថ្នាក់និងឧបទ្ទវហេតុផ្សេងៗដែលអាចបង្កនិងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានមានសុវត្ថិភាពខ្ពស់បំផុត។ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ព្រះមន្ត្រីសង្ឃស្រុកស្ទោង ដែលតែងតែចូលរួមសហការនិងចូលរួមជាមួយរដ្ឋបាលស្រុកស្ទោង ក្មុងកិច្ចការមនុស្សធម៌កន្លងមកក៏ដូចជាពេលនេះ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here