ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរៀបវារៈ ០៣សំខាន់ៗ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅក្នុងកិច្ចប្រជុំនេះ មានការពិនិត្យ ពិភាក្សា និងអនុម័តលើរៀបវារៈ ០៣សំខាន់ៗ រួមមាន៖
១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៨ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត (២០២៥-២០២៧)
៤- បញ្ហាផ្សេងៗ

ក្នុងឱកាសនោះដែរ អង្គប្រជុំទាំងមូលក៏បានធ្វើការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ក្នុងនោះសមាជិកនៃកិច្ចប្រជុំក៏បានលើកនូវសមិទ្ធិផលនានារបស់រដ្ឋបាលខេត្ត ព្រមទាំងបញ្ហាមួយចំនួនផងដែរ។

បន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរ និងអង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក ឯកឧត្តម ញ៉ឹក បានខេង បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង បានក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាពនូវការងារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

ថ្លែងបិទអង្គប្រជុំ ឯកឧត្តម ដៀប ពីរី មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី០៩របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun