លោក សាយ គឹមឡម លើកទឹកចិត្តស្ត្រីនិងយុវតីត្រូវបង្កើនគុណវុឌ្ឍិដើម្បីក្លាយជាអ្នកដឹកនាំអង្គភាពឬស្ថាប័នទទួលបានជោគជ័យខ្ពស់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង លោក សាយ គឹមឡម អភិបាលស្រុក បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងភរិយា ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិសមភាពនិងភាពអង់អាចក្លាហានចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប ” កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។

ទន្ទឹមនឹងងនេះ លោកបានផ្ដល់នូវបទពិសោធន៍ និងទស្សនៈទានល្អៗមួយចំនួនដល់បងប្អូនស្ត្រីនិងយុវត្តី ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ការចូលរួមលើកកម្ពស់និងអភិវឌ្ឍស្ថាប័ន ជាពិសេសការចូលរួមគ្រប់សកម្មភាពទូទៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការនយោបាយ ក្លាយជាមេភូមិ ក្រុមប្រឹក្សាឃុំ និងមេឃុំជាដើម ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកំណត់ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច សង្គមជាតិ បានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើនឡើងៗនៅក្នុងការធ្វើការសម្រេចចិត្តទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជន ជាអ្នកគ្រប់គ្រងស្ថាប័នផង អង្គភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានកោតសរសើរខ្ពស់ដល់លោក លោកស្រីនាយក នាយិកាលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកស្ទោង ជាពិសេសទទួលបាននូវសាលារៀនស្តង់ដារសាលាគំរូលេខ១ប្រចាំទូទាំងប្រទេសគឺសាលាបឋមសិក្សាក្អិន នៅក្នុងភូមិចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម ណែនាំដល់លោកនាយកលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេសជាមួយដៃគូអភិវឌ្ឍ អង្គការនានានិងមាតាបិតាសិស្សព្រមទាំងសហគមន៍ទាំងមូល ដើម្បីដឹកនាំនិងអភិវឌ្ឍសាលារៀនឱ្យកាន់តែទទួលបានជោគជ័យថែមទៀត។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun