លោកជំទាវ លំ គន្ធារី អញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៨-២០២៥) នៅខេត្តកំពង់ធំ

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកជំទាវ លំ គន្ធារី អញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៨-២០២៥) នៅខេត្តកំពង់ធំ

     (ខេត្តកំពង់ធំ)÷ ថ្ងៃព្រឹកទី១៤ ខែធ្នូ ឆ្នាំ២០២៣
កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
 បានរៀបចំកិច្ចប្រជុំ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់នៅតាមតំបន់គោលដៅដែលមានរដ្ឋបាលស្រុកទាំង០៨ រដ្ឋបាលឃុំចំនួន៧៣ សាលាបឋមសិក្សាចំនួន៤៦៣ និងមណ្ឌលសុខភាពចំនួន៥១ បានជួបពិភាក្សា និងពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមស្វែងរកដំណោះស្រាយ បញ្ហាប្រឈម និងផែនការបន្ទាប់សម្រាប់ឆ្នាំ២០២៤។ 

     កម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយលោកជំទាវ
លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ មន្ទីរជំនាញជុំវិញ
លោក លោកស្រីអភិបាល/អភិបាលរងស្រុក លោក លោកស្រីមេឃុំ/ស្មៀនឃុំ លោក លោកស្រី តំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (WVI-C) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ក្រុមការងារគណនេយ្យភាពសង្គម ស្ថិតនៅសលប្រជុំសាលាខេត្តកំពង់ធំ។

     លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណ
បន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវា ព្រមទាំងជួយឱ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណ:ផងដែរ។ ជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមមូលដ្ឋាន ជាមួយគ្នានេះ ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយ: ធនាគារពិភពលោក ដូច្នេះរដ្ឋបាលខេត្ត ពង្រឹងវិសាលភាពតំបន់គោលដៅគណនេយ្យភាពសង្គម ជាមួយអង្គការដៃគូក្នុងខេត្ត ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ 

      លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថាការអនុវត្តគណនេយ្យភាពសង្គមត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដើម្បីធានាឱ្យបាននូវគណនេយ្យភាពសង្គមយ៉ាងពិតប្រាកដ។ សំដៅផ្តល់នូវសិទ្ធិអំណាចជូនប្រជាពលរដ្ឋនៅតាមរដ្ឋបាលមូលដ្ឋាន ជាពិសេសអង្គការសង្គមស៊ីវិល និងតំណាងឱ្យផលប្រយោជន៍របស់កុមារ និងជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈ ការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន លើការបំពេញការងាររបស់រដ្ឋបាលនីមួយៗ។ ជាទូទៅការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយ និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានា ពាក់ព័ន្ធនឹងសិទ្ធិបញ្ញត្តិ ការផ្តល់សេវាកម្មនៅមូលដ្ឋាន។

      លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ សម្រាប់ដំណើរការគណនេយ្យភាពសង្គម ពោលគឺប្រព័ន្ធត្រួតពិនិត្យតាមដាន ដោយប្រជាពលរដ្ឋ នឹងក្លាយជាដំណើរការដ៏មានសារៈសំខាន់
ក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង នៃការអនុវត្តមុខងារនានា ព្រមទាំងអាចជាសារផ្តល់ជូនអ្នករៀបចំគោលនយោបាយនៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងមូលដ្ឋាន អំពីវឌ្ឍនភាព ការអភិវឌ្ឍ ផ្លាស់ខ្លួនូវអភិបាលកិច្ចមូលដ្ឋាន ដែលជាផលបានមកពីនយោបាយកំណែទម្រង់មួយ ដែលមានលក្ខណៈឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង  ត្រូវបានពង្រីកបន្ថែមទៅលើវិស័យផ្សេងៗនៅមូលដ្ឋានដែលកំពុងអនុវត្ត នាពេលបច្ចុប្បន្ន បន្តទៅអនាគត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here