ប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត និងងាយរងគ្រោះ ១២គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងទទួលបានអំណោយពីលោកអភិបាលស្រុកតាំងគោក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន១២គ្រួសារ នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច និងឯកឧត្តមអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកអភិបាលស្រុកបានបន្តថា នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឱ្យគោរពច្បាប់ចរាចណ៍ ផ្លូវគោក ត្រូវដាំដំណាំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ១២គ្រួសារក្នុង១គ្រួសារៗទទួលបាន÷ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកាមួយចំនួនផងដែរ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun