អភិបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន សម្រាប់ទុកដាក់ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការមេប្រយោគ ដែលមានចំនួន ៥៣៣អង្គ/នាក់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)÷ដើម្បីជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ទុកដាក់ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការមេប្រយោគ ដែលមានចំនួន ៥៣៣អង្គ/នាក់ សរុបទាំងព្រះសង្ឃគង់ក្នុងវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ)ផង និមន្តមកប្រឡង និងកែ យកវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេល ២យប់ ៣ថ្ងៃ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃសុក្រ-អាទិត្យ ៤-៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡងក្នុងវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតនូវសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងបុត្រ និង ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី មន្ត្រីរាជការ ដែលមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនានេះ។

សូមបញ្ជាក់ផងដែរថា សម្ភារៈដែលបានប្រគេននៅពេលនេះរួមមាន÷ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួន ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun