ឯកឧត្តម អ៊ុត សំអន  កោតសរសើរដល់មន្ត្រីជំនាញ ដែលអនុវត្តបានល្អប្រសើរធ្វើឱ្យបទល្មើសព្រហ្មទណ្ឌ ថយចុះបើប្រៀបធៀបតាមបណ្ដាឆ្នាំមុនៗ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានអានរបាយការណ៍បូកសម្រាប់លទ្ធផលការចាប់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ សំណេះសំណាលដោយថ្លែងអំណគុណ ចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកចូលរួមសហការ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្ត”គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរបំផុត នាពេលកន្លងមក ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់ ផ្ដល់ភាពសុខសាន្ដ ដល់ប្រជាពលរដ្ឋ ។ ទោះបីជាសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម មានលក្ខណៈស្ងប់ស្ងាត់ពុំមានហេតុការណ៍ អ្វីកើតឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្តី ឯកឧត្តម បានជំរុញដល់អស់លោក លោកស្រីមន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងបង្កើនការផ្សព្វផ្សាយ”គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ តាមរយៈការរៀបចំវេទិកាសាធារណៈសាធារណៈ ។

ដើម្បីអនុវត្ត”គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ឯកឧត្តមបានថ្លែងសង្កត់ធ្ងន់លើការងារ : .ការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថាន,.ការងារប្រឆាំងការជួញដូរមនុស្ស,.ការងារប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាគិតរួមអនុវត្ត សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនថយចុះជាបន្តបន្ទាប់,.ការផ្តល់សេវាសាធារណៈនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។

ឯកឧត្តម បានផ្តាំផ្ញើដល់ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ សូមឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងយន្តការការងារ”គោលនយោបាយភូមិ-ឃុំ-សង្កាត់មាសុវត្ថិភាព” គឺផ្ដោតទៅលើក្រុមការងារលេខាធិការដ្ឋាន គឺបង្កើនប្រសិទ្ធភាពការងារ ដើម្បីផ្ដល់ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun