ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខួបលើកទី១៨ ឆ្នាំ២០២៤

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ថ្ងៃចន្ទ០៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អង្គកម្ពុជាដើម្បីជួយស្រ្តីមានវបត្តិ (អកសវ) ប្រចាំខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភមូលនិធិ AoP  បានសហការជាមួយអជ្ញាធរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំកម្មវិធីទិវាជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ខួបលើកទី១៨ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល  ២០២៤’’ កម្មវីធីនេះប្រារព្វឡើងនៅបរិវេណសាលាឃុំត្រពាងំឬស្សី ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ និង លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោកស្រី អភិបាលរងស្រុក លោកមេឃុំ និងសហការី នាយប៉ុស្តិ៍ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួន ៣០៣នាក់ ស្រី ១៨២នាក់។ក្នុងគោលបំណងនៃ ការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ បង្កើនការយល់ដឹងដល់សាធារណៈជនអំពីអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់រូបភាព ជាពិសេសកុមារ និងផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានព្រមទាំងជំរុញលើកទឹកចិត្ត អោយមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់រូបភាព កុមារ។

លោក ធន ជ្រឿន ប្រធានសម្របសម្រួល អង្គការកម្ពុជាដើម្បីស្រ្តីមានវិបត្តិ អំពើ ជួញដូរមនុស្ស បានបំផ្លាញដល់សន្តិសុខមនុស្សជាតិ ដោយការកេងប្រវ័ញ្ច និងរំលោភបំពានលើសិទ្ធិ អាយុ ជីវិត កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តឥតឈប់ឈរក្នុងការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជននិងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា៖
• បង្កើនការយល់ដឹងដល់សាធារណៈជនពីអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់រូបភាព ជាពិសេស កុមារ និងផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ។
• លោកបានបន្តទៀតថា៖ គម្រោងនេះផ្តោតលើការទប់ស្កាត់ និងឆ្លើយតបចំពោះ ការធ្វើចំណាកស្រុកសុវត្ថិភាព និងអំពើជួញដូរ មនុស្ស នៅក្នុងក្រុមគ្រួសារដែលមានជីវភាពលំបាក ងាយប្រឈមនឹងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ។ បង្កើតបណ្តាញការពារសហគមន៍ និងពង្រឹងសមត្ថភាពមន្រ្តីមានកាតព្វកិច្ចក្នុងសហគមន៍ដើម្បីត្រួតពិនិត្យ ទប់ស្កាត់ និងរាយការណ៍ពីអំពើហិង្សាលើស្រ្តី ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោង WARM គឺផ្តោតលើការទប់ស្កាត់ និងឆ្លើយតបចំពោះ ការធ្វើចំណាកស្រុកសុវត្ថិភាព និងអំពើជួញដូរ មនុស្ស នៅក្នុងក្រុមគ្រួសារដែលមានជីវភាពលំបាក ងាយប្រឈមនឹងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ។ ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាជននៅសហគមន៍លើបញ្ហាទាក់ទងនឹងការធ្វើចំណាកស្រុកសុវត្ថិភាព និងការ ជួញដូរមនុស្ស។ ចងក្រងបណ្តាញការពារសហគមន៍ (CBPNs) មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ពីការធ្វើចំណាកស្រុកដោយគ្មាន ឯកសារគ្រប់គ្រាន់ ការជួញដូរ/ការកេងប្រវ័ញ្ច នឹងត្រូវបានផ្តល់សិទ្ធិអំណាច និងកសាងទំនុកចិត្តក្នុងការរាយ ការណ៍ ករណីទៅអ្នកកាន់កាតព្វកិច្ច សម្រាប់សេវាកម្ម និងជាមិត្តអប់រំមិត្ត ដើម្បីផ្លាស់ប្តូរឥរិយាបថឆ្ពោះទៅរក ការធ្វើចំណាកស្រុកដោយសុវត្ថិភាព។

លោកជំទាវ បានលើកឡើងទៀតថា ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខួបឆ្នាំទី១៨ បានចាប់ផ្តើមដំណើរការដើម្បីជម្រុញបង្កើនការយកចិត្ត ទុកដាក់ ជាពិសេសទៅលើការធ្វើចំណាកស្រុកសុវត្ថិភាព និង អំពើជួញដូរមនុស្ស នៅក្នុងសង្គមនិង សំដែងនូវ សេចក្តីអបអរ ចំពោះភាពប្រឌិតញាណ និងស្មារតីលះបង់របស់អ្នកជួយគាំទ្រនៅក្នុងប្រទេសក៍ដូចជានៅលើ ពិភពលោកដែលធ្វើការយ៉ាងសកម្ម ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun