ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តដុងណាយ អញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0
75

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តដុងណាយ អញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

     (កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី អនុប្រធានគណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម ដែលជាអង្គភាពសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំប្រតិភូមកសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាននាយ ទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការស្វាគមន៍ ចំពោះលោកវរសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះ គណៈបញ្ជាការយោធាខេត្តដុងណាយ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការកសាងអគារស្នាក់នៅ អគារគិលានដ្ឋាន សម្រាប់ព្យាបាលជំងឺជូនកងទ័ព ព្រមទាំងសមិទ្ធផលមួយចំនួនទៀត និងបានរាយការណ៍ជូនភាគីមិត្តផងដែរ អំពីការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

      លោកវរសេនីយ៍ឯក ប៊ួយ វ៉ាន់ស៊ី មេបញ្ជាការរងយោធាខេត្តដុងណាយ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងបានសូមជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅក្នុងឱកាសនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើគ្រប់ភារកិច្ច និងសូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និយាយរួម និយាយដោយឡែក ចំពោះកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យនៅគង់វង្សស្ថិតស្ថេរជារៀងរហូត៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here