កម្លាំងជំនាញចម្រុះ នៅតែបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ ចាន់គង់ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលនៅចំណុច បែកឃ្លះ និងចំណុចមុខបួន ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តបាន(០១ករណី) វត្ថុតាងរួមមាន÷ ឈ្នុកចំនួន១មាត់ទំហំ(១៦ម៉ែត្រ×៤ម៉ែត្រ×០,០០១ម៉ែត្រ) អាគុយចំនួន០៥គ្រឿង អំពូលម៉ែត្រចំនួន០៥គ្រឿង ដុំភ្លើងចំនួន ០៥គ្រឿង ខ្សែភ្លើងប្រវែង៦០ម៉ែត្រ កាប់បង្គោលឬស្សីចោលនៅនឹងកន្លែងចំនួន២២ដើម ប្រលែងត្រីចំនួន១០គីឡូក្រាមចូលទន្លេវិញ។
 
លោក ប៉េង សុធារៈ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងជាអនុប្រធានក្រុមការងារ លោក វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអនុប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំផាត់សណ្តាយ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ បានចេញត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុច កោះតាបរ ដល់ផ្ទះឆេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទទួលបានលទ្ធផលដូចខាងក្រោមលទ្ធផលអនុវត្តបានចំនួន១ករណី បានរុះរើកាត់តម្រឹមរបាំងសាច់អួនលើសប្រវែងកំណត់ដូចខាងក្រោម÷ របាំងសាច់អួនចំនួន៤ របាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៣០០ដើម

លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)និងទីបញ្ជាកាស្រាលប្រប្រចាំការនៅតំបន់៣ ក្នុងភូមិសាស្ត្រស្រុកតាំងគោកបាន ចុះប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផល នៅចំណុច កោះតាកែវនិងបឹងកក់ស្ថិតក្នុងភូមិសាស្ត ឃុំស្រឡៅ ស្រុកតាំងគោក។ លទ្ធផលអនុវត្តបាន០១ករណី ត្រូវបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន របាំងស្បៃមុង១២របាំងមានប្រវែង៤៨៥ម៉ែត្រ ឡុក១២គ្រឿងលបលូ១២មាត់បង្គោល២៩៧ដើម ចាក់លែងត្រីចម្រុះប្រលែង៣៥គីឡូក្រាមចូលទន្លេវិញ។

                     
  

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun