អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ២០០គីឡូក្រាម ចូលទៅបឹងធម្មជាតិ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ហុង អគ្គនាយករងរដ្ឋបាលជលផល និងលោក ខូវ គង់ អគ្គនាយករងរដ្ឋបាលជលផល ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជនផលត្បូងបឹងទន្លេសាប និងរដ្ឋបាលជលផលភ្នំពេញ សរុបចំនួន ៣២នាក់ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនៅចំណុច ក្រចាប់កំពង់ធូល ប្រឡាយតាពេជ្រ ប្រឡាយតាសោម រវាងព្រំប្រទល់ខេត្តទាំងបីខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០២៤។

 ឯកឧត្តម ប៉ែន ផល្លីកា បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបទាំងបីខេត្ត លទ្ធផលអនុវត្តបាន០១ករណី បានរុះរើរបាំងសាច់អួនលើសប្រវែង និងសាច់អួនក្រឡាញឹកដែលមានទំហំតូចដូចខាងក្រោម÷ របាំងសាច់អួនចំនួន១៥របាំង ប្រវែង៣.៥០០ម៉ែត្រ លូសាច់អួន៣០ មាត់ បង្គោលចំនួន៣០០ដើម កាប់បំផ្លាញបង្គោលឈ្នក់ ចំនួន៥០កន្លែង ត្រីស្រស់ចម្រុះចំនួន២០០គីឡូក្រាមចាក់លែងទៅក្នុងធម្មជាតិវិញ។

នៅថ្ងៃជាមួយគ្នានេះដែរលោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងលោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកសន្ទុក បានចុះល្បាតនិងត្រួតពិនិត្យការភ្ជួររាស់ សាបព្រោះ នៅតំបន់អន្លង់ព្រីងលើ តំបន់បឹងចំណា តំបន់បឹងព្រោះ និងតំបន់បឹងកណ្ដោល ក្នុងភូមិសាស្ត្រ ភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាក់ស្តែងពុំប្រទះមានបទល្មើសនៅតំបន់នោះទេ។

                
     
  

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun