លោកនាយឧត្តមសេនីយ៍ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនយោធិនចូលសោធននិវត្តន៍ ចំនួន១៤នាក់ ឆ្នាំ២០២៤

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោកនាយឧត្តមសេនីយ៍ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនយោធិនចូលសោធននិវត្តន៍ ចំនួន១៤នាក់ ឆ្នាំ២០២៤

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)។

ពិធីសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ក៍មានអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងនោះយោធិនចូលសោធននិវត្តន៍ចំនួន១៤នាក់។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ សេចក្តីនឹករំលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលបានចូលនិវត្តន៍ទៅហើយនេះ។

សូមបញ្ជាក់ផងដែរថា លោកនាយឧត្តមសេនីយ៍បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនយោធិនចូលសោធននិវត្តន៍ ចំនួន១៤នាក់ ក្នុង០១នាក់ទទួលបាន÷ អង្ករចំនួន ០១បេ ស្មើនឹង២៥គីឡូក្រាម មី០១កេស ទឹកបរិសុទ្ធ ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកាចំនួន ១០០,០០០រៀល (មួយសែនរៀល)៕

  

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun