លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោកស្នងការនគរបាលខេត្តបានអះអាងថា បទល្មើសគ្រប់ប្រភេទថយចុះ ជាបន្តបន្ទាប់ ដូចបានបញ្ជាក់ ក្នុងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤នេះ។

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែ វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ សម្រាប់ការអនុវត្ត វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប ធានាបានសុវត្ថិភាពល្អ នៃការប្រារព្ធព្រឹត្តិការណ៍  បុណ្យជាតិ អន្តរជាតិ សំខាន់ៗ នាពេលកន្លងមក។

ទន្ទឹមការអនុវត្តវិធានការជំនាញ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ជំរុញដល់មន្ត្រីជំនាញ ត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ តាមគោលដៅងាយរងគ្រោះនានា ដើម្បីបញ្រ្ជាបការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ស្របតាម គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

លោកស្នងការនគរបាលខេត្ត បានដាក់គោលការណ៍ សំខាន់ៗ ដល់ផែនការងារជំនាញ ត្រូវពង្រឹងនិងអនុវត្តដូចភ្លៀងរលឹកលើការងារ÷ ១.ការងារសន្តិសុខ ២.ការងារបង្ក្រាបបទល្មើស ល្បែងស៊ីសង លួចឆក់ ប្លន់ ក្មេងទំនើង ៣.ការងារគ្រប់គ្រង អាវុធជាតិផ្ទុះ និងអគ្គិភ័យ ៤.ការងារអត្តសញ្ញាណកម្ម សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសុខសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពសុខដុមរមនា ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានក្រើនរំលឹក ដល់អង្គភាព អធិការដ្ឋាននគរបាលទាំង០៩ក្រុង-ស្រុក ត្រូវបន្តប្រមូលផ្តុំកងកម្លាំងប្រចាំការ ទ្រោលសភាព
ការណ៍ សង្គម ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយហេតុការណ៍ ណាមួយដែលអាចកើត មានឡើងជាចៃដន្យ ដោយបាតុភូតធម្មជាតិ ។

សូមបញ្ជាក់ដែលថា យោងតាមរបាយការណ៍ អានដោយលោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យ
សរុបផែនការ “គិតពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤”បានឱ្យដឹងថា÷ ១.សភាពការណ៍ សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។ ២.សភាពការណ៍បទល្មើសព្រហ្មទណ្ឌ កើតមានឡើង០២លើក លើ០១លើក  កើន០១លើក ។៣.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗកើតឡើងមានចំនួន២១លើក លើ១៧លើក កើន០៤។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun