មន្ទីរបរិស្ថានខេត្តកំពង់ធំ សហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត)នៅចំណុចអូរងាវ ស្រុកសណ្ដាន់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

មន្ទីរបរិស្ថានខេត្តកំពង់ធំ សហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត)នៅចំណុចអូរងាវ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

(កំពង់ធំ)÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥និង២០នាទីល្ងាច ក្រោយបានទទួលបញ្ជារពីលោកលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងទីចាត់ការអណ្ដាសនៃដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានសហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត)នៅចំណុចអូរងាវត្រង់និយាមការលេខ536926_1464764 ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ដោយមានការចង្អុលបង្ហាញពីលោក តុប កក្កដា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះកម្លាំងបានឃាត់រថយន្តមួយគ្រឿងម៉ាកMAZDAចង្កូតស្តាំ ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB 2412 ដឹកឈើម៉ៃតាប់ប្រភេទសុក្រំចំនួន១២ដុំ ស្មើ០.៩៤៨ម៉ែត្រគូប បើតាមប្រភពផ្ដល់មកថារថយន្តMAZDA ចង្កូតស្ដាំ ជារបស់ម្ចាស់ឈ្មោះ(តេង)។
ហេីយនៅវេលាម៉ោង៨និង៧នាទី យប់ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២ឥ២៤ កម្លាំងបានបន្តប្រតិបត្តិការបង្ក្រាបទៅលើរថយន្តមួយគ្រឿងទៀតនៅចំណុចទួលសេវាត្រង់និយាមការលេខ537693_1463141 ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅក្នុងកិច្ចប្រតិបត្តិការនេះយើងបានឃាត់រថយន្តមួយគ្រឿងម៉ាក់LEXUSពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AN 1660 ដឹកឈើម៉ៃតាប់ប្រភេទសុក្រមចំនួន១៨ដុំ ស្មើ០.៧៩២ម៉ែត្រគូប
  
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ជាលទ្ធផល÷ឃាត់រថយន្តបានចំនួន០២គ្រឿង និងឈើចំនួន៣០ដុំ ស្មើ១.៧៤ ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងរក្សាទុក្ខបណ្ដោះអាសន្ននៅស្នាក់ការអូរងាវ ដេីម្បីបន្តនីតិវិធីតាមច្បាប់ក្រមបរិស្ថាននិងធនធានធម្មជាតិ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun