សាលាដំបូងខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល៩ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ របស់ក្រសួងយុត្តិធម៌

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះនៅសាលដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល៩ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ របស់ក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលទាំងអស់។

ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានកោតសរសើរ និងថ្លែងអំណរគុណ ដល់លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទាំងអស់ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ធ្វើឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អ ក្នុងការអនុវត្តយុទ្ធនាការទាំងពីរខាងលើ។

ជាចុងក្រោយ ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងជម្រុញឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន និងក្លាយទៅជាសាលាជម្រះក្តីឈានមុខគេក្នុងការអនុវត្តយុទ្ធនាការរបស់ក្រសួងយុត្តិធម៌។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun