លោក ហាក់ ម៉ុងហួត ដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ឃុំទ្រៀល  ដើម្បីធ្វើបច្ចុប្បន្នភាពជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោក ហាក់ ម៉ុងហួត ដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ឃុំទ្រៀល  ដើម្បីធ្វើបច្ចុប្បន្នភាពជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា

(កំពង់ធំ)៖ ត្រឹមតែប៉ុន្មានថ្ងៃនេះស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀង ធ្វើឱ្យស្រូវ របស់ប្រជាពលរដ្ឋ លិចជាច្រើនហិចតា ដោយទទួលព័ត៌មានពីលោកមេឃុំ លោកអភិបាលស្រុកតាំងគោក និងសហការីបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីចង់ដឹងពីទិន្នន័យនិងការលិចលង់ស្រូវប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងការធ្វើបច្ចុប្បន្នភាពជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត ក៏បានណែនាំឃុំឱ្យតាមដានជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ចៀសសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម។ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម ទោះយ៉ាងណា អាជ្ញាធរស្រុកនិងឃុំ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីជំនន់ទឹកភ្លៀងនេះ៕

 សូមបញ្ជាក់ផងដែរថា ស្រុកតាំងគោកមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាបានបណ្ដាលជំនន់ទឹកភ្លៀងកើនឡើង គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នេះបានធ្វើឱ្យប៉ះពាល់ដំណាំស្រូវចំនួន៥ឃុំ លើ៣៤ភូមិ ៦៣៨គ្រួសារ ស្មើនឹង ៥៦៥,០២ហិកតា។ ផលប៉ះពាល់ផ្ទះសម្បែងចំនួន៣ឃុំ លើ៦ភូមិ ២០គ្រួសារ ស្មើនឹង២០ខ្នងផ្ទះ។ ផលប៉ះពាល់ផ្លូវលំចំនួន៣ភូមិ នៅឃុំទ្រៀលសរុបប្រវែង ២៧៤ម៉ែត្រផងដែរ។

   

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun