(ខេត្តព្រះវិហារ) នៅថ្ងៃទី០១ ខែគុម្ភះ ឆ្នាំ២០២៥ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចព្រៃ ឈើភ្លើង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានក្រុមឈ្មួញធ្វើ អាជីវកម្មកកាយរករ៉ែមាសនិងធ្វើអាងវ៉ៃគីមីយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋានមិន ឃើញមានចំណាត់ការណាមួយមក លើក្រុមពួកឈ្មួញអានាធិបតេយ្យនោះឡើយប្រហែលជាបើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាចញញើត និងច្បាប់ជាតិបន្តិចសោះ បច្ចុប្បន្ន ក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង ធ្វើអាងគីមីយ៉ាងគគ្រឹកគគ្រេងនៅតំបន់នោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងម៉ាស៊ីនជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្ម ភាពគាស់កាយយកដីរ៉ែមកដាក់អាងដើម្បីវៃគីមីយកមា សមិនញញើត បើទោះ បីជាមានការរិះគន់ និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។
ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ក្រុមឈ្មួញរករ៉ែ ក្នុងខេត្តព្រះវិហារ ផងទាន។ (រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ ផ្សាយរបស់គេហទំព័រ ទូរទស្សន៍អនឡាញរស្មីបូព៌ាយើង ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕