សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង ចែកជា3មុខសញ្ញា ចេញបង្ក្រាបបទល្មើសនេសាទនៅស្រុកកំពង់លែង

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង÷ សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង នៅតែបន្តចេញបង្រ្កាបឥតឈប់ទៅលើបទល្មើសនេសាទ ទោះបីបទល្មើសនេះថយចុះនៅក្នុងកម្រិតអប្បរិមាក្ដី

ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ច រដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង បានចែកគ្នាជា03ក្រុមចេញបង្ក្រាបនៅ03មុខសញ្ញាផ្សេងៗគ្នា នៅក្នុងស្រុកកំពង់លែង។

ក្រុមទី 1 គឺ ដឹកនាំដោយ លោក
តាត សីហៈនាយផ្នែករដ្ឋបាលពលផលផ្សារឆ្នាំង មានកម្លាំងចូលរួម 15 នាក់ មកពីអង្គភាព សមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់ជលផលកំពង់លែង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិប្រឡាយមាស និងរដ្ឋបាលឃុំប្រទ្បាយមាស មធ្យោបាយដោយកាណូតបាឡាស្មាច់ចំនួន 3 គ្រឿង បានចុះប្រតិបត្តិការបង្ការទប់ស្កាត់ដោយបានចលនាអប់រំ ឱ្យជនប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ ឱ្យពួកគាត់យល់ដឹងអំពីទោសទណ្ឌខាងផ្លូវច្បាប់ និងផលប៉ះពាល់ បំផ្លាញមច្ឆជាតិ យ៉ាងធ្ងន់ធ្ងរ។

ជាលទ្ធផលទទួលបានដូចខាងក្រោម÷

ប្រមូលបានអាំងវែកទ័រឆក់ត្រី នៅភូមិ
ក្រម៉ាល់ ឃុំប្រឡាយមាស  ដែលប្រជាពលរដ្ឋលាក់ទុក ចំនួន 07 គ្រឿង ។

ឯក្រុមទី២៖បានបង្រ្កាបបទល្មេីសជលផល ស្បៃមុង នៅចំណុចសោកម៉ោក ភូមិស្លត ឃុំផ្លូវទូក និងក្រុមទី៣ បង្រ្កាបបទល្មេីសជលផល សម្រាស់ នៅចំណុចព្រែកតាភោគ ភូមិប្រឡាយមាស ឃុំប្រឡាយមាស ។

ជាលទ្ធផលរួមមាន÷
រុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងបានចំនួន២ករណី

-របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ១៨ កន្លែង ប្រវែង ៧៥០ ម៉ែត្រ លូស្បៃមុងចំនួន ២៦គ្រឿង បង្គោលចំនួន ៣៨០ ដេីម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន៤០ គីឡូក្រាម .មែកសម្រាស់ ចំនួន០១ករណី ស្មើនឹង ៤កន្លែង ទំហំ ៨០០ ម៉ែត្រការ៉េ បង្គោល៨០ ដេីម ខ្សែប្រវែង២៥០ ម៉ែត្រ មែកសម្រាស់ ២០០ មែក។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun