សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ ចែកធុងចម្រោះទឹកស្អាត ៤,៧៣៥ធុង ដើម្បីចូលរួមចំណែកគាំទ្រ ការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ នៅកម្ពុជា

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី៖ ការចូលរួមប្រើប្រាស់ធុងចម្រោះទឹកស្អាតរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកគាំទ្រ ការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ នៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នេះជាការលើកឡើងដោយ លោកជំទាវ យួន ឃុនឌី សមាជិកាគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជា អនុប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ។

លោកជំទាវ យួន ឃុនឌី លើកឡើងដូចនេះ ក្នុងពិធីចែកធុងចម្រោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋប្រមាណ ៧៥៧នាក់ ក្នុងស្រុកចំនួនបី នៃខេត្តកំពង់ធំ គឺស្រុកបារាយណ៍ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកកំពង់ស្វាយ ក្រោមវត្តមាន  លោកជំទាវ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងទាំងបីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកជំទាវបន្តថា ការផ្តល់ធុងចម្រោះទឹកស្អាតនេះ គឺជាការរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ព្រោះធុងចម្រោះទឹកស្អាត ជួយសន្សំសំចៃ និងជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាពិសេសតែងតែជួយគាំទ្រសកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា ធុងចម្រោះទឹកស្អាត ៤,៧៣៥ធុង ដែលផ្តល់ដោយក្រុមហ៊ុន SIPCO ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទាំងបី នៃខេត្តកំពង់ធំតាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាពេលនេះ។

សម្រាប់អាជ្ញាធរស្រុកនីមួយៗ ទទួលបាន ធុងចម្រោះទឹកស្អាត៖
១. ស្រុកបារាយណ៍ ទទួលបាន ១,៨៥១ធុង
២. ស្រុកប្រាសាទបល្ល័ង្គ ទទួលបាន ១,១១៤ធុង
៣. និងស្រុកស្វាយទទួលបាន ១,៧៧០ធុង៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun